ត្រឹមព្រឹកថ្ងៃច័ន្ទនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុប ៣៨២នាក់បន្ថែមទៀត មានទំនាក់ទំនងជាមួយករណីផ្ទុះរាតត្បាតក្នុងផ្សារគ្រឿងសមុទ្រមួយកន្លែងនៅក្នុងខេត្ត Samut Sakhon។
លោក កឹម ចំរើន ទីប្រឹក្សាទទួលបន្ទុកពលករនៅប្រទេសថៃ បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានពលករខ្មែរណាម្នាក់ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ....
ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនៅ រដ្ឋាភិបាលថៃ ទ្រាំលែងបានទៀតហើយ ដោយប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក មិនខ្វល់ពីស្ថានភាពជំងឺកូវិដ ១៩ នោះឡើយ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលយូរ។
មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក ស្របពេលដែលប្រទេសនេះ កំពុងផ្ទុះរលករាតត្បាតទី២ ក្នុងសហគមន៍ពលរដ្ឋភាគខាងជើងប្រទេស។
ចាប់ពីថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលថៃ សម្រេចចេញបម្រាមថ្មី មិនអនុញ្ញាតឲ្យមានការលក់ដូរគ្រឿងស្រវឹងលើប្រព័ន្ធអនឡាញនោះឡើយ។
បើទោះប្រទេសថៃ រកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ដល់ទី ៣នាក់បន្ថែមទៀតក្តី ប៉ុន្តែការប្រារព្ធពិធីរាប់ថយក្រោយឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ២០២១ ត្រូវរដ្ឋាភិបាលប្រទេសនេះ អនុញ្ញាតប្រារព្ធធ្វើដដែល។
នៅក្នុងរយៈពេលថ្ងៃ ២ គឺចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ នៅភាគខាងត្បូងនៃប្រទេសថៃ គឺនៅក្នុងខេត្ត ណាខន ស៊ីថាំម៉ារ៉ាត បានទទួលរងនូវទឹកជំនន់យ៉ាងសាហាវជាទីបំផុត....