ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រ្កាន្តឆ្នាំថ្មី
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន រំពឹងថា រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។

គោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃសន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។
លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។
យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្សដែលទាក់ទងនឹងគោលនយោបាយនេះ នឹងជួបប្រជុំនៅថ្ងៃចន្ទឬថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីព័ត៌មានដែលពាក់ព័ន្ធ និងរៀបចំតារាងពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការរងរបស់គណបក្សភឿថៃលោក Paopoom Rojanasakul បាននិយាយកាលពីថ្ងៃសុក្រថា “មុនថ្ងៃសង្ក្រាន្តក្នុងខែមេសាឆ្នាំ២០២៤ ប្រជាជនថៃជាង៥០លាននាក់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងអាចបានប្រាក់ហើយចំណាយ១០០០០បាត តាមរយៈប្រព័ន្ធឌីជីថល។ ប្រាក់ជាង៥៦០ពាន់លានបាត នឹងត្រូវចែកចាយទៅគ្រប់តំបន់ទូទាំងប្រទេស”។
លោកអះអាងថា ទឹកប្រាក់ប្រមាណ៥៦០ពាន់លានបាត ដែលទាមទារសម្រាប់គម្រោងនេះគឺនឹងមិនប៉ះពាល់ដល់វិន័យរូបិយវត្ថុនិងសារពើពន្ធរបស់រាជរដ្ឋាភិបាលទេ ហើយប្រាក់ក៏នឹងមិនយកពីកម្ចីរបស់រដ្ឋដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់ តំណែង ២ ក្នុងពេលតែមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


