ព័ត៌មានអន្ដរជាតិ
ក្រោយអស់តំណែងជានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ប្រាប់អ្នកសារព័ត៌មានថា ៖ “ខ្ញុំមិនទាន់ទៅណាទេ”
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិដែលផុតអាណត្តិរបស់ថៃ បានបង្ហាញខ្លួនក្នុងកិច្ចប្រជុំលើកចុងក្រោយ ក៏ដូចជាធ្វើពិធីលាកូនចៅនៅឯក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃសុក្រ ហើយក៏បានឆ្លើយសំណួរជាមួយនឹងអ្នកសារព័ត៌មានដ៏កម្រផងដែរ ។

នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើលោកនឹងធ្វើអ្វី បន្ទាប់ពីលាឈប់ពីតំណែងទាំងអស់នេះ, លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នមានវ័យ ៦៩ ឆ្នាំទៅហើយនោះបានឆ្លើយយ៉ាងខ្លីថា “ខ្ញុំសុំពេលសម្រាកបន្តិច ប៉ុន្តែខ្ញុំមិនទាន់ទៅណានោះទេ” ។
ទន្ទឹមនោះ មុនពេលចាកចេញពីក្រសួងការពារជាតិ និងចូលក្នុងរថយន្ត, លោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានទៀតថា “ខ្ញុំមិនទាន់ទៅណាទេ ។ មន្ត្រីរាជការផ្សេងទៀតគឺចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ប៉ុន្តែសម្រាប់ខ្ញុំវិញ នឹងចូលនិវត្តន៍នៅអាយុ ៧០ ឆ្នាំ ហើយចំពោះព័ត៌មានលម្អិតយ៉ាងនោះ ខ្ញុំសូមមិនបញ្ជាក់ឡើយ” ។

ក្នុងឱកាសលាគ្នានៅក្រសួងការពារជាតិនេះដែរ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏បានថ្លែងអំណរគុណដល់មេបញ្ជាការដែលចូលរួមបម្រើ និងគាំទ្រលោកក្នុងការកាន់អំណាចរយៈពេល ៨ ឆ្នាំមកនេះ ហើយលោកថែមទាំងស្នើឲ្យពួកគេបន្តថែរក្សាប្រទេសជាតិ ប្រជាជន និងសសរស្តម្ភទាំងបីរបស់ប្រទេសថៃគឺ ជាតិ សាសនា និងព្រះមហាក្សត្រ ។
ជាចុងក្រោយលោក ប្រាយុទ្ធ ក៏បានសំណូមពរដល់មេបញ្ជាការជាន់ខ្ពស់យោធា និងប៉ូលិស ឲ្យថែរក្សាអ្នកជំនាន់ក្រោយ ជាពិសេសកងកម្លាំងក្មេងៗ ដោយការពារ និងធានាឲ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុងដំណាក់ការព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


