ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានអនុម័តការលើកលែងទោសដល់អ្នកជាប់ឃុំចំនួន ៤ ៣៣៥ នាក់ ដែលជាចលនាលើកទីបីក្នុងរយៈពេល ៦ខែកន្លងមក។ នេះបើយោងតាមទូរទស្សន៍រដ្ឋ MRTV រាយការណ៍នៅថ្ងៃសុក្រនិងចុះផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។
កម្ពុជាបានឱ្យប្រេសិតពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីថ្ងៃទី១០ ខែមេសា និងបានប្រគល់លិខិតអបអរសាទរមួយដល់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះផងដែរ។ ប្រេសិតពិសេសកម្ពុជាដឹកនាំដោយឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក ចម ប្រសិទ្ធ បានទៅជួបនឹងពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក មីន អ៊ុងឡាំង ពីការគាំទ្រ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបនោះលោក មីន អ៊ុងឡាំង បានលើកឡើងថា កម្ពុជា ជាប្រទេសជិតស្និទជាមួយមីយ៉ាន់ម៉ា ហើយប្រទេសទាំងពីរគួរមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈលោកក៏បានអរគុណកម្ពុជាចំពោះជំនួយជួលដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមកផងដែរ។ ប្រេសិតពិសេសកម្ពុជាលោក ចម ប្រសិទ្ធ បានពាំនាំនូវការអបអរសាទររបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា...
សិង្ហបុរី ចិន និងថៃ បាននាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ ក្នុងចំណោម ៥៣ ប្រទេស និងតំបន់
សហគ្រិនមីយ៉ាន់ម៉ា ៤០ ក្រុមហ៊ុន ស្វែងរកការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់គាំទ្រសមត្ថភាពផលិតបន្ថែមរបស់កម្ពុជា...
មីយ៉ាន់ម៉ាចាប់ខ្លួនជនបរទេសជិត១៦០០នាក់ក្នុងរយៈពេល៥ថ្ងៃនៅក្នុងការបង្រ្កាបជាសាធារណៈលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតដ៏ល្បីមួយនៅតាមជាប់ព្រំដែនថៃ...
អាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងអង្គភាព ឬក្រុមហ៊ុនថៃ និងមីយ៉ាន់ម៉ាចំនួន ៣ ដោយចោទប្រកាន់ពួកគេថាមានទំនាក់ទំនងទៅនឹងករណីឆបោកអ៊ិនធឺរណិត។
SpaceX បានបានកាត់ផ្ដាច់ការផ្ដល់់អ៊ិនធឺណិតពីផ្កាយរណបតាមរយៈឧបករណ៍ Starlink ២ ៥០០ ដុំ នៅតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ(អ៊ិនធឺណិត)នៅមីយ៉ាន់ម៉ា។