រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក លោក Chris Wright គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ ជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងពិភាក្សាពីអនាគតរបស់ក្រុមហ៊ុនប្រេង គ្រប់គ្រងដោយរដ្ឋក្នុងប្រទេសនេះ
សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាមួយ មកលើទូកដែលសង្ស័យដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា និងត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការនៃក្រុម Operation Souther Spear របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន The National News Desk ដោយដកស្រង់តាមមេបញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក, ការវាយប្រហារនេះបានសម្លាប់អ្នកដំណើរពីរនាក់ និងនៅមានជីវិតម្នាក់។ ចំណែកអ្នកយាមឆ្នេរសមុទ្រអាមេរិកបានធ្វើសកម្មភាពនានា ដើម្បីចាប់ផ្តើមការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិត។ អ្នកយាមសមុទ្របានអះអាងថា ទូកនោះមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន នៅតាមបណ្តោយសមុទ្រប៉ាស៊ីហ្វិកខាងកើត។ គួរឱ្យដឹងថា នេះជាការវាយប្រហារលើកដំបូងដែលគេស្គាល់ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក...
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡានឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីរកដំណោះស្រាយបញ្ហានានារបស់ប្រទេស។
ក្រុមហ៊ុនប្រេងអាមេរិកនានាចង់បាន «ការធានាយ៉ាងម៉ឺងម៉ាត់» ពីរដ្ឋាភិបាលអាមេរិក មុនពេលពួកគេដាក់ទុនវិនិយោគក្នុងប្រទេសវ៉េណេស៊ុយអេឡា។