Connect with us

កីឡា

គោរមៈ ច័ន្ទរាជ្យ និង​ រិន​ សារ័ត្ន កំពុង​បុក​ហាត់​ខ្លាំង​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ​វៀតណាម

បានផុស

នៅ

កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ គោរមៈ​ ច័ន្ទរាជ្យ​ និង​ រិន​ សារ័ត្ន​ កំពុង​បុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ជួប​ម្ចាស់​ផ្ទះ​វៀតណាម​លើ​សង្វៀន​ GMA ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូប្រកួត​របស់ គោរមៈ ច័ន្ទរាជ្យ​

អ្នក​លេង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​រួម​ទាំង​សិស្ស​ច្បង​គឺ​កំពុង​បុក​ហ្វឹកហាត់​ខ្លាំង​ធ្វេ​ដង​ ព្រោះ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​វៀតណាម​ហើយ​នៅ​លើ​ទឹកដី​របស់​គេ​ទៀត។​ ចំណុច​សំខាន់​នៃ​ការ​ហ្វឹកហាត់​នេះ​គឺហាត់​ផ្ដោត​លើ​កម្លាំង​តែ​ម្ដង​ ដោយ​សារ​តែ​នៅ​ចាញ់​ប្រៀប​ផ្នែក​កម្លាំង​នេះ។​

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ស្នៀត​ប្រយុទ្ធ​វិញ​គឺ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ​ ប៉ុន្តែ​កម្លាំង​ និង​ការ​ចាប់​កីឡាករ​វៀតណាម​ល្អ​ជាង​។​ ហេតុ​នេះ​ហើយ​ដែលរូប​គេ​​ត្រូវ​​ពង្រឹង​សមត្ថភាព​ និង​ប្រឹង​ហាត់​ធ្វេ​ដង​ដើម្បី​ទប់ទល់​ក្នុង​ការ​ប្រកួត​នេះ​បាន។​

គូ​ប្រកួត​របស់​ រិន សារ័ត្ន

បញ្ជាក់​ដែរ​ថា​ ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​កីឡាករ​កម្ពុជា​ ៣រូប​នឹង​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន​ GMA​ ឯ​ប្រទេស​វៀតណាម។​ គោរមៈ​ ច័ន្ទរាជ្យ​ ប៉ះ​ Bui Troung Sinh ចំណែក​ រិន​ សារ័ត្ន ប៉ះ​ Nguyen Vu Phuong Hoai អ្នក​ទាំង​ពីរត្រូវ​ដណ្ដើម​ខ្សែក្រវាត់​។​ ចំណែក​ អធិជ័យ​ ច័ន្ទរាជ្យ​ ប្រកួត​មិត្តភាព៕

កីឡាករទាំង៣ដែល​ត្រូវ​ប្រកួត​នៅវៀតណាម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម