ផែនការសាងសង់ផ្ទះដ៏មហិច្ឆិតានេះ នឹងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកង្វះខាតផ្ទះគ្រប់គ្រាន់សម្រាប់ប្រជាជនឥណ្ឌូណេស៊ី នៅទូទាំងប្រទេស។
ទីក្រុងហ្សាកាតាបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកាលពីខែឧសភា ក្នុងសង្ឃឹមថានឹងទាក់ទាញការវិនិយោគដោយការពង្រីកទីផ្សារនាំចេញ។
ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្ម ប្រេងដូង និងលោហធាតុនីកែលដ៏ធំបំផុតមួយរបស់ពិភពលោក បានរាយការណ៍ពីអតិរេកពាណិជ្ជកម្មចំនួន ២,៨៩ ប៊ីលានដុល្លារ កាលពីខែសីហា ដោយខ្ពស់ជាងការរំពឹងទុក ១,៩៦ ប៊ីលានដុល្លាររបស់សេដ្ឋវិទូ។