ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកត់ត្រាអតិរេកពាណិជ្ជកម្មប្រចាំខែសីហា ២,៨៩ ប៊ីលានដុល្លារ ខ្ពស់ជាងការរំពឹងទុក
ការិយាល័យស្ថិតិឥណ្ឌូណេស៊ី បានចេញផ្សាយទិន្នន័យផ្លូវការនៅថ្ងៃអង្គារនេះ ដែលបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ខែកាលពីខែសីហា ដែលខ្ពស់ជាងការព្យាកររបស់សេដ្ឋវិទូ នៅពេលការនាំចេញកើនឡើងលឿនជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្ម ប្រេងដូង និងលោហធាតុនីកែលដ៏ធំបំផុតមួយរបស់ពិភពលោក បានរាយការណ៍ពីអតិរេកពាណិជ្ជកម្មចំនួន ២,៨៩ ប៊ីលានដុល្លារ កាលពីខែសីហា ដោយខ្ពស់ជាងការរំពឹងទុក ១,៩៦ ប៊ីលានដុល្លាររបស់សេដ្ឋវិទូ។
វាគឺជាអតិរេកពាណិជ្ជកម្មធំបំផុតរបស់ប្រទេស រាប់តាំងពីខែឧសភា និងបង្ហាញពីអតិរេកពាណិជ្ជកម្ម ៥២ ខែជាប់ៗគ្នា រាប់តាំងពីខែឧសភា ឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ទិន្នន័យបង្ហាញថា ការនាំចេញក្នុងខែសីហា បានកើនឡើង ៧,១៣ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ដល់ជាង ២៣,៥៦ ប៊ីលានដុល្លារ ដែលធ្វើឱ្យវាស្ថិតក្នុងកំណើនល្បឿងលឿនបំផុតរាប់ចាប់តាំងពីខែមករា ឆ្នាំ ២០២៣។ ការនាំចេញប្រចាំខែដដែល រំពឹងថានឹងកើនឡើងត្រឹមតែ ៣,៨៣ ភាគរយ ប៉ុណ្ណេះ ក្នុងអត្រាប្រចាំឆ្នាំ។
នៅខែសីហាដដែល ការនាំចូលរបស់ឥណ្ឌូណេស៊ី មានតម្លៃ ២០,៦៧ ប៊ីលានដុល្លារ ដោយកើនឡើង ៩,៤៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើនិយាយពីពាណិជ្ជកម្មទ្វេភាគី ឥណ្ឌូណេស៊ីបានកត់ត្រាអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក (១,៧ ប៊ីលានដុល្លារ) ឥណ្ឌា (១,០៨ ប៊ីលានដុល្លារ) និងហ្វីលីពីន (៨៤៧,៣ លានដុល្លារ)។ យ៉ាងណាមិញ ប្រទេសនេះបានកត់ត្រាពីឱនភាពពាណិជ្ជកម្មដ៏ធំបំផុតជាមួយចិន (១,១ ប៊ីលានដុល្លារ) អូស្រ្តាលី (៥៤៩,៧ លានដុល្លារ) និងសិង្ហបុរី (៣១២,៨ លានដុល្លារ)៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


