Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ឥណ្ឌូណេស៊ីថ្មី គួរផ្ដោត​លើ​ផលិតកម្មឧស្សាហកម្ម​ ពេល​កាន់​អំណាច​ ១០០ ថ្ងៃ​ដំបូង

បានផុស

នៅ

សេដ្ឋវិទូ​ឥណ្ឌូណេស៊ី បាន​និយាយថា​ ក្នុង​រយៈ​ពេល​ ១០០ ថ្ងៃ​ដំបូង​​ពេល​ឡើង​កាន់​អំណាច​ ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) និង​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ឡើង គួរ​តែ​ផ្ដោត​លើការ​ជំរុញ​ផលិតកម្មឧស្សាហកម្ម​ជាតិ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាល​ពី​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋវិទូ​មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ Core លោក Yusuf Rendy Manilet ​បាន​ថ្លែង​ថា​ ការផ្តោត​កាន់តែខ្លាំងលើវិស័យ​ផលិតកម្មឧស្សាហកម្ម​ អាចជំរុញសេដ្ឋកិច្ចជាតិ។ ​ដោយ​នាំឱ្យមានការបង្កើតការងារ វាជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ដូចជាភាពអត់ការងារធ្វើ និងភាពក្រីក្រជាដើម​។ ​​

លោក​ Yusuf បាន​​លើក​ឡើង​យ៉ាង​ដូច្នេះថា៖ «វិស័យ​ផលិតកម្ម​ ​គឺ​ជា​អ្នក​រួម​ចំណែក​ធំ​បំផុត​ដល់​ផលិតផល​ជាតិ​សរុប [GDP] របស់​ឥណ្ឌូណេស៊ី។ ប្រសិនបើយើងចង់ឱ្យសេដ្ឋកិច្ចកើនឡើង រដ្ឋាភិបាលគួរ​ដាក់​អាទិភាព​លើ​វិស័យផលិតកម្ម​ក្នុងរយៈពេល ១០០ ថ្ងៃដំបូង​ នៃ​ការ​កាន់​អំណាច​»។ លោក​បន្ត​ថា​៖ «រដ្ឋាភិបាលចាំបាច់ត្រូវធ្វើសមាហរណកម្មគោលនយោបាយ ដើម្បីជំរុញវិស័យផលិតកម្មជាមួយនឹងជំហានដែលអាចជំរុញសេដ្ឋកិច្ច»។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដដែល​បាន​ផ្ដល់​អនុសាសន៍​បន្ត​ថា​ រដ្ឋាភិបាលថ្មី​របស់​ឥណ្ឌូណេស៊ី​គួរតែវាយតម្លៃគោលនយោបាយលើកទឹកចិត្តរបស់​ខ្លួន​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​។ ជាមួយ​គ្នានោះ​ ឥណ្ឌូណេស៊ីក៏ត្រូវកែលម្អការរចនាផលិតផលក្នុងស្រុករបស់ខ្លួនផងដែរ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ​ខណៈ​គួរតែរួមបញ្ចូលឧស្សាហកម្មផលិតកម្មជាតិរបស់ខ្លួនជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីបង្កើនការប្រកួតប្រជែង។

លោក Yusuf បាននិយាយថា៖ «ការវិនិយោគ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការកែច្នៃរ៉ែរបស់ខ្លួនក្នុងស្រុក គឺជាធាតុសំខាន់ដែលអាចឱ្យវិស័យផលិតកម្មឥណ្ឌូណេស៊ី ដើរតួនាទីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។

គួរ​គូស​បញ្ជាក់​ថា​ មុន​ពេល​ឡើង​កាន់​អំនាច​ លោក​ ប្រាបូវ៉ូ បាន​ប្ដេជ្ញា​យ៉ាង​ណា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៨ ភាគរយ​ ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម