ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានលើកសរសើរពីយុវជនវ័យក្មេងរបស់ អេស្ប៉ាញ Lamine Yamal ជាកីឡាករ ដែលមានទេពកោសល្យដ៏អស្ចារ្យ។
ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មានស្ថិតិជោគជ័យខ្លាំង ចាប់តាំងពីមានវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ខណៈកាលពីយប់មិញត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា រូបគេទើបតែជួយឱ្យក្រុមបញ្ចខែលលើកពាន UEFA Nations League ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រ។
ព័រទុយហ្គាល់ បានគ្រងជើងឯក UEFA Nations League រដូវកាល ២០២៤-២៥ តាមរយៈជ័យជម្នះលើក្រុមគោជល់ អេស្ប៉ាញ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League នៅសល់ត្រឹម ១ ថ្ងៃទៀតប៉ុណ្ណោះ ដែលជាជំនួបដ៏ធំរវាងក្រុមជម្រើសជាតិ អេស្ប៉ាញ ទល់នឹង ព័រទុយហ្គាល់។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមគោជល់ អេស្ប៉ាញ កីឡាករ Lamine Yamal បានបង្ហាញការគោរពចំពោះ Cristiano Ronaldo ដោយចាត់ទុកប្រធានក្រុមរបស់ជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះជាវីរបុរសក្នុងបាល់ទាត់ មុនពួកគេត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League។
ក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គ ៨ ក្រុមចុងក្រោយពាន Nations League ទីបំផុតបានរកឃើញក្រុម ដែលបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ...