កីឡា
គ្រប់ពូលតាងតឹងខ្លាំងក្នុងពាន Nations League 2026-27 ខណៈពូល A និង C ជាពូលមរណៈ
លទ្ធផលចាប់ឆ្នោតវគ្គចែកពូលពាន UEFA Nations League រដូវកាល ២០២៦-២០២៧ បានចេញជាផ្លូវការហើយ ខណៈគ្រប់ពូលសុទ្ធតែក្រុមខ្លាំងៗ ប៉ុន្តែពូល A និង C ត្រូវបានគេចាត់ទុកជាពូលតានតឹងជាងគេប្រចាំពាននេះ។

ពូល A (A1) រួមមាន បារាំង អ៉ីតាលី ប៊ែលហ្ស៊ិក និង តួកគី។ ពូល B (A2) រួមមាន អាល្លឺម៉ង់ ហូល្លង់ ស៊ែប៊ី និងក្រិច។ ពូល C (A3) មាន អេស្ប៉ាញ ក្រូអាត អង់គ្លេស និង សាធារណរដ្ឋឆេក។ ពូល D (A4) មាន ព័រទុយហ្គាល់ ដាណឺម៉ាក ន័រវែស និង វែលស៍។
ជំនួបរវាងក្រុមតោកំណាច អង់គ្លេស និង អេស្ប៉ាញ ត្រូវបានគេចាត់ទុក ជាគូដែលចាប់អារម្មណ៍ជាងគេ ដោយសារក្រុមទាំង ២ ជាគូសត្រូវចាស់កាលពីវគ្គផ្តាច់ព្រ័ត្រពាន Euro 2024។ នៅពេលនេះ ក្រុមគោជល់ អេស្ប៉ាញ បានយកឈ្នះលើក្រុម អង់គ្លេស យ៉ាងតឹងតែងក្នុងលទ្ធផល ២ ទល់នឹង ១។

គួរឱ្យដឹង ថា ការប្រកួតពាន Nations League 2026/27 នឹងចាប់ផ្តើមពីខែ កញ្ញា ឆ្នាំ ២០២៦ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៧៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


