មជ្ឈមណ្ឌលជាតិរក្សាសន្ដិភាពឱ្យដឹងថាចាប់តាំងពីកម្ពុជាបញ្ជូនកងទ័ពមួកខៀវបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ២០ឆ្នាំមកនេះ មានទាហានកម្ពុជា១៤នាក់បានពលី និង១៩នាក់រងរបួស ក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងណាកងកម្លាំងរក្សាសន្តិភាពកម្ពុជានៅតែបន្តបំពេញបេសកកម្មដោយភាពក្លាហាន និងមិនរាថយ។ បើតាមមជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព កត្តាហានិភ័យដែលបណ្ដាលឱ្យទាហានមួកខៀវកម្ពុជាស្លាប់ និងរបួសរួមមាន ការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ ជម្លោះរវាងក្រុមប្រដាប់អាវុធមិនមែនរដ្ឋ ជំងឺឆ្លងនៅតំបន់បេសកកម្ម ការប្រែប្រួលអាកាសធាតុ និងស្ថានការណ៍សន្តិសុខដែលមិនអាចប៉ានស្មានបាន។ បើគិតពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១០ ៧២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៥២នាក់ ទៅចួលរួមក្នុងបណ្ដាបេសកកម្មចំនួន១២ ក្នុង១០ប្រទេស ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ...
ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន បានបិទវគ្គហ្វឹកហ្វឺនការកសាងសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព
ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក កម្ពុជាបន្តបញ្ជូនទ័ពមួកខៀវ៣កងបន្ថែមទៀតទៅបំពេញបេសកកម្មក្រោមឆ័ត្រUN
កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ
កងទ័ពមួកខៀវរបស់កម្ពុជាប្ដូរវេនចំនួន២៤៤រូប បានបញ្ចប់បេសកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាលរយៈពេល១២ខែ ដោយជោគជ័យ និងបានធ្វើដំណើរមកដល់មាតុប្រទេសវិញដោយសុខសុវត្ថិភាព
កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ចំនួន២៤៤នាក់ ក្នុងនោះស្រី៤១នាក់ ជាកងប្ដូរវេន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ត្រូវចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅអាហ្វ្រិកកណ្ដាល
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ