រដ្ឋមន្ត្រីការបរទេស បានអះអាងពីទង្វើឈ្លានពានដ៏គឃ្លើនរបស់ថៃប្រាប់ទៅបណ្ដាអង្គទូត និងអនុព័ន្ធយោធាបរទេសទាំងនោះ
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ថ្ងៃទី ២៥ ខែកក្កដានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបកអាក្រាតធាតុពិត និងទង្វើក្រឡេចក្រឡុចរបស់ថៃរឿងចរចាឈប់បាញ់ ប៉ុន្តែបញ្ជាកងទ័ពបាញ់ផ្លោងមកទីតាំងឈរជើងទ័ពកម្ពុជា។ ក្នុងជម្លោះផ្ទុះអាវុធនៅតាមព្រំដែន ជាការពិតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ទៅកាន់ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីស្នើសុំជួយបញ្ចប់ការឈានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា។ ក្រោយមកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា...
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា
រដ្ឋមន្ត្រីការបរទេសឡាវ លោក ថងសាវណ្ណ ភូមវិហាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
កម្ពុជា ក៏ប្រាប់ទៅភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជាឯកតោភាគីនៅក្នុងតំបន់ជម្លោះដែលមិនទាន់មានការដោះស្រាយ
ជាថ្មីម្តងទៀត កម្ពុជានៅតែជំរុញឱ្យភាគីថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ
កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍អំពីការវិវត្តថ្មីៗ និងបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ