លោក សាន សុក្រិត តាមការយល់ឃើញផ្ទាល់របស់ខ្លួនរបស់លោកគឺគិតថាក្រុមស្នងការរាជធានីភ្នំពេញនឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ឬគ្រងពានសម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំនេះ ព្រោះមើលឃើញសមត្ថភាពកីឡាករល្អ
ពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ កំពុងដំណើរការប្រកួតហើយនៅពេលនេះ ខណៈមួយក្រុមចំនួនចាប់ផ្ដើមបង្ហាញទម្រង់លេងយ៉ាងល្អលេចធ្លោដើម្បីប្រជែងកៅអីឡើងទៅវគ្គទី២
កីឡាករវ័យក្មេងរបស់ស្នងការរាជធានីភ្នំពេញ ចាន់ វាសនា ថារាល់ពេលទំនេររូបគេតែងតែទស្សនាការប្រកួតរបស់រៀមច្បង វឿន វាសនា តាមយូធូបដើម្បីមើលពីបច្ចេកទេសលេងផង និងបានយកមកពង្រឹងសមត្ថភាពផង។
កីឡាករជំនាញបាល់ដេញ ឧក រដ្ឋា បើទោះដឹងថាខ្លួនមានកម្ពស់មិនសូវបាន ប៉ុន្តែក្ដីស្រមៃគឺនៅតែចង់ជាប់ជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជានៅថ្ងៃណាមួយ ខណៈការតស៊ូខំប្រឹងប្រែងមាននៅជាប់ក្នុងខួរក្បាលរបស់ខ្លួនជានិច្ច។
ស្មាត់មកពីខេត្តកំពង់ចាម រុន សុខជា ថាបើមិនបានចូលចាប់អាជីពបាល់ទះទេនៅពេលប្រហែលកំពុងធ្វើស្រែចម្ការ ព្រោះមិនសូវមានចំណេះដឹង ឬមិនសូវចេះធ្វើអ្វីផ្សេងឡើយក្រុមគ្រួសារជាអ្នកស្រែតាំងតែពីមុនរហូតពេលបច្ចប្បន្ននេះ។
ស្មាត់លេចធ្លោ ចាន់ វាសនា ថាការចូលចាប់អាជីពបាល់ទះនេះអាចជារឿងចៃដន្យសម្រាប់ខ្លួន ព្រោះការដែលបានចូលហ្វឹកហាត់បែបស្ដង់ដា ឬនៅចូលក្លឹបស្នងការរាជធានីភ្នំពេញដោយសារតែមានផ្ទះជួលជាប់កន្លែងគេហ្វឹកហាត់ប៉ុណ្ណោះ។
ក្លឹបបាល់ទះដែលកំពុងឡើងកូដ ស្នងការរាជធានីភ្នំពេញ ថានឹងទទួលការប្រកួតមិត្តភាពតែមួយប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នេះទៀតទេដើម្បីត្រៀមកម្លាំងឲ្យបានល្អលេងពានរង្វាន់សម្ដេច ក្រឡា ហោម ខាងមុខនេះ។