កីឡា
លោក សាន សុក្រិត គិតថាស្នងការរាជធានីភ្នំពេញនឹងអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ព្រោះ ចាន់ វាសនា រ៉ុន សុខជា រ៉ាស៊ីអ៊ែល ល្អខ្លាំងឆ្នាំនេះ
លោក សាន សុក្រិត តាមការយល់ឃើញផ្ទាល់របស់លោកគឺគិតថាក្រុមស្នងការរាជធានីភ្នំពេញនឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ឬគ្រងពានសម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំនេះ ព្រោះមើលឃើញសមត្ថភាពកីឡាករល្អៗដូចជា ចាន់ វាសនា HERRERA ខណៈក្រុមផ្សេងៗបរទេសមិនហួរគ្នាទេ។

លោក សាន សុក្រិត
ថ្លែងក្នុងកិច្ចសម្ភាសលោក សាន សុក្រិត បានឲ្យដឹងថា តាមការយល់ឃើញរបស់លោកគិតថា ពានរង្វាន់សម្ដេច ក្រឡាហោម ឆ្នាំនេះបែបបានលើក្រុមស្នងការរាជធានីភ្នំពេញហើយ ព្រោះទាំងសមត្ថភាពកលល្បិចប្រកួតគឺបានទាំងអស់។
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ស្មាត់របស់ស្នងការគឺ ចាន់ វាសនា HERRERA ធំ និងលេងល្អណាស់ ចំណែកកីឡាករកណ្ដាលមាន ខន ហ្វី ក៏លេងល្អ ខណៈបាល់ ៣ម៉ែត្រក្រោយសូម្បីកីឡាករវៀតណាមរបស់ស្វាយរៀងក៏មិនលើ រ៉ុន សុខជា ដែរ។ មួយវិញទៀតស្នងការមានអ្នកប៉ះសេ ២នាក់ល្អស្មើគ្នាទៅទៀតដាក់មួយណាក៏បាន។

ក្រុមស្នងការរាជធានីភ្នំពេញ
ឥលូវនេះក្រុមស្នងការលេងយល់ពីបាល់បានល្អ និងតាមចាប់បាំងច្បាស់ថែមទៀត ដូច្នេះមានចំណុចល្អៗច្រើនទៀតដែលលោកមើលឃើញថាក្រុមមួយនេះអាចនឹងឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្របើទោះជាជួបស្វាយរៀងម្ចាស់ជើងឯកឆ្នាំចាស់នៅវគ្គណាក៏ដោយ។

គ្រូៗរបស់ស្នងការរាជធានីភ្នំពេញ
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះកំពុងតែប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ខណៈមានក្រុមខ្លះបានឡើងទៅវគ្គបន្តហើយបន្ទាប់ពីឈ្នះ ២ប្រកួត។ ចំពោះក្រុមស្នងការរាជធានីភ្នំពេញ គឺស្ថិតនៅក្នុងពូល E កំពុងមាន ៦ពិន្ទុពេញ ២ប្រកួតឈ្នះទាំង២ បានឡើងទៅជុំទី២ ហើយបើទោះជានៅសល់ ១ប្រកួតក្នុងដៃក៏ដោយ។ ក្រុមស្នងការរាជធានីភ្នំពេញ នៅឆ្នាំនេះកំពុងបង្ហាញភាពលេចធ្លោជាខ្លាំងតាមរយៈការឈ្នះបន្តបន្ទាប់ និងទើបឈ្នះពានរង្វាន់សប្បុរសធម៌ថ្មីនេះក្នុងចំណោម ៤ក្រុមធំៗទៀតផង។ រង់ចាំមើលថាក្រុមមួយនេះបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ឬលើកពានដូចការគិតរបស់លោក សាន សុក្រិត ដែរទេ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


