កីឡា
គ្រូក្រុមស្នងការរាជធានីភ្នំពេញ មើលឃើញស្វាយរៀងនៅតែល្អ និងគ្រោះថ្នាក់ដល់ក្រុមផ្សេងៗ
ពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ កំពុងដំណើរការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលហើយនៅពេលនេះ ខណៈមួយក្រុមចំនួនចាប់ផ្ដើមបង្ហាញទម្រង់លេងយ៉ាងល្អលេចធ្លោដើម្បីប្រជែងកៅអីឡើងទៅជុំទី២ ឆ្នោះទៅដល់ការគ្រងពានជាដើម។

គ្រូបង្វឹកស្នងការ ន.ប រាជធានីភ្នំពេញ
លោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួយក្លឹបបាល់ទះស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ផ្ដើមការប្រកួតដំបូងៗនេះលោកចាប់អារម្មណ៍ខ្លាំងលើក្រុមបាល់ទះស្នងការ ន.ប ខេត្តស្វាយរៀង គឺរក្សាបាននូវទម្រង់ល្អដដែលពិសេសគោលដៅការពារពានរង្វាន់មួយនេះឲ្យបាន។ ដូច្នេះក្រុមខ្លាំងមកពីខេត្តស្វាយរៀងមួយនេះនៅតែជាឧបសគ្គ ឬជាក្រុមគ្រោះថ្នាក់ដល់ក្រុមចូលរួមទាំងអស់ផងដែររួមទាំងស្នងការរាជធានីភ្នំពេញរបស់លោកផង។

កីឡាករ សួន ចាន់ណារ៉ូ
ក្រុមម្ចាស់ជើងឯកឆ្នាំចាស់មកពីខេត្តស្វាយរៀងមួយនេះ ចំណុចលេចធ្លោនោះគឺប្រធានក្រុមកីឡាករ សួន ចាន់ណារ៉ូ តែម្ដង ពោលចង្វាក់លេង និងការដឹកនាំក្រុមឲ្យលេង។ យ៉ាងណាចំពោះក្រុមស្នងការ ន.ប ខេត្តព្រៃវែងវិញលោក សារ៉ាន់ឌី មើលឃើញថាមានកីឡាករឥណ្ឌូណេស៊ីមែន ប៉ុន្តែជាកីឡាករថ្មីរាល់ការលេងអាចនឹងមិនទាន់ត្រូវគ្នាល្អនោះឡើយ។

បញ្ជាក់ដែរថា ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះបានបើកការប្រកួតរួចរាល់ហើយកាលពីថ្ងៃទី៧ ខែកុម្ភៈ និងកំពុងដំណើរការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ចំណែកក្រុមស្នងការ ន.ប រាជធានីភ្នំពេញ បើកឆាកថ្ងៃដំបូងលត់ក្រុមបញ្ជាការដ្ឋានកងអង្គរក្ស B ដោយលទ្ធផល ៣-០ ។ ក្រុមស្នងការ ន.ប ខេត្តស្វាយរៀង ជាម្ចាស់ជើងឯកពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៣ កន្លងទៅនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


