តំណាងសន្និបាតសភាអាស៊ានលោក Eddy Soeparno បានលើកឡើងថាបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្នបានឈានហួសពីពាក្យថា ការប្រែប្រួលអាកាសធាតុ ហើយបានក្លាយជា វិបត្តិអាកាសធាតុ ដ៏ស្រួចស្រាវដែលទាមទារឱ្យគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានដាក់ចេញនូវវិធានការពិសេសរៀងខ្លួនដើម្បីជម្នះវិបត្តិនេះ។
រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាក្នុងសំឡេង១១៤ លើ១១៤សំឡេងនៃសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។ ការអនុម័តត្រូវបញ្ចប់ទាំងស្រុងនៅម៉ោង១១ និង៤៥នាទីព្រឹក។
ស្អែកនេះ រដ្ឋសភាជាតិនឹងបើកសម័យប្រជុំពេញអង្គជាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រីគឺនៅតែរក្សាដដែល និងពង្រឹងការអនុវត្តន៍អនុស្សារណៈរវាងសភាទាំងពីរឱ្យបានរីកចម្រើនថែមទៀត បើទោះបីហុងគ្រីបានផ្លាស់ប្ដូរមេដឹកនាំថ្មីក្ដី។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ ថារដ្ឋសភាមិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតាមរយៈការសង្កេតពីការអនុវត្តច្បាប់លើឧក្រិដ្ឋកម្មនេះដោយរដ្ឋាភិបាលគឺមានប្រសិទ្ធភាព និងទុកចិត្តបាន។
រដ្ឋសភាកម្ពុជាបានរៀបចំសភាត្រាប់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីបណ្ដុះសមត្ថភាព ស្មារតី និងមនសិការដល់យុវជន ជាពិសេសក្មេងស្រីឱ្យស្វែងយល់ហ្វឹកហាត់ការងារតស៊ូមតិបែបនយោបាយ។
មន្ត្រីសភាកម្ពុជា និងមន្ត្រីការទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ បញ្ជាក់ពីការរួមគ្នាក្នុងការប្ដេជ្ញាចិត្តពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការស្ថាប័ន