​​មកដល់​ទៀតហើយ​! realme នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ស្មា​ត​ហ្វូ​ន Gaming realme 8 នា​ថ្ងៃស្អែក​នេះ ដោយមាន​ការបង្ហាញ​ពី​Gamer ល្បីៗ​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

​​មកដល់​ទៀតហើយ​! realme នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ស្មា​ត​ហ្វូ​ន Gaming realme 8 នា​ថ្ងៃស្អែក​នេះ ដោយមាន​ការបង្ហាញ​ពី​Gamer ល្បីៗ​

បានផុស

នៅ

realme ដែលជា​ប្រេន​ស្មា​ត​ហ្វូ​ន​ពេញនិយម ខាង​បច្ចេកវិទ្យា នឹងដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី realme 8 នៅ​ថ្ងៃទី20 ខែឧសភា នេះ​វេលា 7:00 ល្ងាច។ លើក​នេះ realme នាំយក realme 8 មក​បង្ហាញ​អម​ជាមួយ​Gamers ៣ រូប​ដែលមាន​ការគាំទ្រ​ខ្លាំង​ក្នុង​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ក​នោះ ​គឺ លោក Ic3_fr0Gz អ្នកនាង Henaa Gaming និង​កញ្ញា Seaneang ។ ពួកគាត់​ទាំង​៣ មានការ​ភ្ញាក់ផ្អើល ចំពោះ​សមត្ថភាព realme 8 ដែលមាន​តម្លៃ​ក្រោម ៣០០ ដុល្លារ ហើយ​ព្រមទាំង​មាន​លក្ខណៈសម្បត្តិ​ល្អ ។ កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ នៅ​កម្មវិធី​ប្រកាស​ជា​ផ្លូវការ realme 8 ដ៏​ជក់ចិត្ត​នេះ​។ តោះ​ឥឡូវ​ពួកយើង​មក​មើល​ពី​លក្ខណៈពិ​សេស​របស់​វា​ទាំងអស់គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទះ​ឈី​ប gaming Helio G95 ជាមួយ​បច្ចេកវិទ្យា​មិនឆាប់​ឡើង​កម្ដៅ

realme 8 បំពាក់​ដោយ​បន្ទះ​ឈី​ប Gaming Helio G95 ដែលមាន 8 cores ជាមួយ​ល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វា​មាន​សមត្ថភាព​ខ្លាំង​អាច​អូស​ហ្គេម​ធំៗ​បាន​ផងដែរ ។​ចំពោះ​បច្ចេកវិទ្យា​បន្សាប​កម្ដៅ​នេះ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​ត្រជាក់ 14.4% បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​មុន​របស់​វា​realme 7​។​

​អេក្រង់​6.4-inch Super AMOLED display ជាមួយ​កំរិត​ពន្លឺ​ដល់ 1000nits

realme 8 បំពាក់​ដោយ​អេក្រង់​លាត​បេ​ញ 6.4-inch Super AMOLED វា​គាំទ្រ​មុខងារ Always-on Display នឹងមាន​សិន​ស័​រ​ស្កេ​ន​ក្រយៅដៃ​ផងដែរ​។ វា​មាន​កម្រិត​បង្ហាញ 1080P FHD និង​កម្រិត​ប៉ះ​បញ្ជា 180Hz ដែល​ជួយ​ឲ្យ​ការ​ប៉ះ​បញ្ជា​កាន់តែ​រលូន ជាពិសេស​សម្រាប់​ការលេង​ហ្គេម​។ វា​ពិតជា​ងាយស្រួល​មើល​ក្រោម​ពន្លឺ​ថ្ងៃ​ដោយមាន​កម្រិត​ពន្លឺ​រហូត​ដល់ 1000nits ហើយ​វា​ក៏មាន​មុខងារ ការពារ​ភ្នែក eye protection ដែលមាន​លក្ខណៈពិសេស​ដូចជា DC-like dimming និង​ប្រឆាំង​ពន្លឺភ្លើង​នៅ​កម្រិត​ពន្លឺ​ទាប​។​

​កាមេរ៉ា​AI Quad ទំហំ 64MP​ផ្តល់​គុណភាព​រូបថត​ពេលយប់​កាន់តែច្បាស់​ល្អ​

realme 8 បំពាក់​កាមេរ៉ា​គោល​ទំហំ 64MP លែ​ន​ទូលាយ ultra-wide-angle 119° ទំហំ 8MP លែ​ន​macro និង លែ​ន B&W portrait បូករួម​ជាមួយ​មុខងារ​ថតរូប​ទាន់សម័យ​ជាច្រើន​ទៀត​។ មុខងារ​ដំ​បុ​ង​គេ​ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​នោះ​គឺ Tilt-shift mode ការ​ផ្តិត​យក​រូបថត​ ដែលមាន​លក្ខណៈ​រូបភាព​ឃើញ​តូច​ឬ​វីដេអូ​ឃើញ​វត្ថុ​រូប​តូច​វា​បង្ហាញ​រូបភាព​តាមរបៀប​ដ៏​អស្ចារ្យ​និង​ប្លែក ដោយ​វត្ថុ​និង​អ្វីៗ​ទាំងអស់​ប្រែក្លាយ​ទៅ​ពិត​ភព​តូច​ល្អិត មើលទៅ​ប្លែក​អារម្មណ៍​និង​ស្រស់​ស្អាត​។ វា​ត្រូវបាន​គេ​ថត​ពី​ដំណើរ​នៃ​ទីក្រុង ឬ​ទី​ប្រជុំជន​ដ៏​មមាញឹក​មួយ ដើម្បី​ធ្វើជា​ផ្នែក​មួយ​នៃ​វីដេអូ​ឲ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​។ ចំណែក Starry time-lapse video គឺជា​ការថត​យក​ដំណើរ​នៃ​ហ្វូង​ផ្កាយ ជា​លក្ខណៈ​វីដេអូ​ ដែលមាន​ល្បឿន​លឿន​។ វា​ជា​មុខងារ​សម្រាប់​កម្សាន្ត​នៅ​ពេល​យប់ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង មើល​ទៅ​ពិតជា​អស្ចារ្យ​មែនទែន អម​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ទេសភាព​ស្រស់ស្អាត​។ realme 8​ក៏​ភ្ជាប់​មកជា​មួយ​មុខងារ Portrait​ថ្មី​ប្លែក​ដូចជា Neon Portrait, Dynamic Bokeh, New AI Portrait​។​

https://www.facebook.com/realmeCambodia/videos/1243285166127005

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៦ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៦ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services