Connect with us

បច្ចេកវិទ្យា

វិធីច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃការទូទាត់ តាមរយៈឌីជីថល ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា​

បានផុស

នៅ

នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានបង្ហាញពីសក្តានុពលដ៏ធំធេងនៃការរីកចម្រើនរបស់វិស័យធនាគារឌីជីថល និង​ការទូទាត់​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា ខណៈពេលដែល​អ្នកប្រើប្រាស់​ទើប​ចាប់ផ្តើម​យល់ដឹង​ពី​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ការសិក្សា​[1] របស់​ក្រុមហ៊ុន Visa ស្តីពី “​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អ្នកប្រើប្រាស់​” បាន​គូសបញ្ជាក់ថា ធនាគារ​ឌីជីថល និង​ការទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ហាក់ដូចជា​នៅតែ​បន្ត​ជា​ទស្សនៈ​ថ្មី​សម្រាប់​ទីផ្សារ​កម្ពុជា​នៅឡើយ បើទោះបីជា​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​មានការ​កើនឡើង ​ក្នុងអំឡុងពេល​មាន​ជំងឺ​កូ​វីដ១៩ ក៏ដោយ​។ ហេតុ​ដូច្នេះហើយ ការប្រមូលផ្តុំ​នៃ​ទិន្នន័យ​អ្នកប្រើប្រាស់​ហាក់ដូច​នៅមាន​កម្រិត​ដោយសារ​ចំនួន​អ្នកប្រើប្រាស់​នៅមាន​កំណត់ ទៅលើ​ដំណោះស្រាយ​ការទូទាត់​តាមរយៈ​សេវាកម្ម​ធនាគារ​ឌីជីថល និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម (​ទោះ​ក្នុង​កម្រិត​មូលដ្ឋាន​) ។

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “ ការយល់ដឹង​របស់​អ្នកប្រើប្រាស់ នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​ការពង្រីក​វិសាលភាព​នៃ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ពោល​គឺមាន​អ្នកប្រើប្រាស់​តែត្រឹម​តែ ១៩ ភាគរយ ប៉ុណ្ណោះ​ដឹង​អំពី​ប្រព័ន្ធ​ធនាគារ​ឌីជីថល​។ នេះ​មានន័យថា​ យើង​មានឱកាស​ដ៏​ល្អ​ ដើម្បី​ជំរុញ​ការចាប់អារម្មណ៍ និង​បង្កើន​ការប្រើប្រាស់ ដោយ​គ្រាន់តែ​បន្ថែម​ការអប់រំ​ដល់​អតិថិជន​ឱ្យ​យល់ដឹង​ពី​ជម្រើស​ដែលមាន​ស្រាប់​។

​ជាការ​ពិតណាស់ ក្នុងចំណោម​អ្នកប្រើប្រាស់​ដែល​បាន​ស្គាល់​ពី​សេវាកម្ម​នៃ​ធនាគារ​ឌីជីថល មាន​ត្រឹមតែ ៣៤ ភាគរយ ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​ក្នុងការ​ប្រើ​វា​។ ខណៈពេលដែល​ទស្សនៈ​ថ្មីថ្មោង​នេះ ហាក់បី​អាចជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកប្រើប្រាស់ កង្វះ​ភាព​យល់ដឹង​ជុំវិញ​ផល​លំបាក​ក្នុង​ការភ្ជាប់​សេវា​កម្មនេះ (​ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រមាណ ៣២​ភាគរយ​) ក៏​អាចជា​មូលហេតុ​បណ្តាលឱ្យ​ការប្រើប្រាស់​នៅមាន​កម្រិត​ទាប​។

​និន្នាការ​ស្រដៀង​គ្នា​នេះ ក៏​សង្កេតឃើញ​មាននៅ​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​សង្គម ដែល​អ្នកប្រើប្រាស់​រហូត​ដល់​ទៅ ៣៣ ភាគរយ បាន​ព្យាយាម​ទិញ​ឥវ៉ាន់​តាមរយៈ​ពាណិជ្ជកម្ម​អន​ឡាញ​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​លើកដំបូង ​ក្នុងអំឡុងពេល​កូ​វីដ​-១៩ ប៉ុន្តែ​មានតែ ២៤ ភាគរយ ប៉ុណ្ណោះ​ដែល​បានដឹង​ពី​ការទូទាត់​តាមរយៈ​ឌីជីថល​។ ដូចគ្នា​នឹង​សេវាកម្ម​ធនាគារ​ឌីជីថល​ដែរ ៤៥ ភាគរយ នៃ​អតិថិជន មានការ​ចាប់អារម្មណ៍​បំផុត ចំពោះ​ភាពងាយស្រួល និង​រហ័ស របស់​បណ្តាញ​ប្រតិបត្តិការ​នៃ​ការទូទាត់​នេះ ចំណែក ៣០ ភាគរយ គឺ​ទំនោរ​ទៅលើ​ការច្នៃប្រឌិត​ថ្មីៗ និង​ភាពទំនើប​របស់​វា​។

​អ្វីដែល​មិនមែនជា​ការភ្ញាក់ផ្អើល​នោះ​ គឺវិធីសាស្ត្រ​ទូទាត់​ប្រាក់​ដែល​កាន់តែ​ជឿនលឿន គឺ​នៅតែ​ជា​ភាព​ថ្មីថ្មោង​ចំពោះ​ទីផ្សារ ហើយ​ការយល់ដឹង​នៅមានកម្រិត​តិចតួច​។ ក្នុងនោះ​មានតែ ១៤ ទៅ​១៥ ភាគរយ ប៉ុណ្ណោះ​ដែល​ដឹង​អំពី​កាត​និម្មិត ការទូទាត់​ដោយ​ប្រើ​ជីវមាត្រ​តាមរយៈ​ការប្រើ​ស្កេ​ន​ស្នាម​ក្រយៅ​ដៃ ឬ​មុខ (biometric payments) ហើយ​មានតែ ១ ភាគ ៣ ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​ ក្នុងការ​សាកល្បង​ប្រើប្រាស់​វា ខណៈដែល​កាត​និម្មិត​បានទទួល​ការចាប់អារម្មណ៍​ច្រើន​បំផុត (៣៥ ភាគរយ​) ចំណែក​កាត​ដែល​គ្មាន​លេខ ទទួល​បាន​ការចាប់អារម្មណ៍​ទៅលើ​ការប្រើប្រាស់​យ៉ាងហោចណាស់ ២៨ ភាគរយ។

​មូលហេតុ​ចម្បង​ដែល​ជំរុញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់ ​ក្នុងការ​ទូទាត់​តាមរយៈ​ការទូទាត់​ដោយ​ប្រើ​ជីវមាត្រ (​ការ​ស្កេ​ន​ស្នា​ម​ក្រយៅ​ដៃ ឬ​មុខ​) និង​កាត​ដែល​គ្មាន​លេខ គឺ​ភាពងាយស្រួល (​ប្រហែល​៥៤​ភាគរយ​) និង​ភាព​រហ័ស (​ប្រមាណ ៤៥​ភាគរយ​) នេះ​បើ​យោង​តាម​ការ​ស្ទង់​ជាមួយ​អ្នកប្រើប្រាស់ ហើយ​មូលហេតុ​ផ្សេងទៀត​ គឺ​ការនិយម​តាម​គ្នា​លើ​ការទូទាត់​តាមរយៈ​ការ​ស្កេ​ន​ស្នា​ម​ក្រយៅ​ដៃ ឬ​មុខ ដែល​ក្នុងនោះ​មាន​ចំនួន ៣៧ ភាគរយ និង​ការចង់​ស្វែងយល់​ពីអ្វី​ដែល​ថ្មី​លើ​ការប្រើប្រាស់​កាត​ដែល​គ្មាន​លេខ មាន​ចំនួន ៤១ ភាគរយ។

​យោង​តាមរយៈ​ការសិក្សា​[2] របស់​ក្រុមហ៊ុន Visa ស្តីពី “​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អ្នកប្រើប្រាស់​” បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ច្បាស់លាស់​មួយ​ក្នុងការ​លើកកម្ពស់​ការ​ទូទាត់​តាមរយៈ​ឌីជីថល​។ យុទ្ធសាស្ត្រ​ដែល​អាច​ជះឥទ្ធិពល​ដ៏​ខ្លាំងក្លា​បំផុត គឺ​ការ​ផ្តោតលើ​សេវាកម្ម​ដែល​សាមញ្ញ​ដូចជា​ការផ្ទេរ​ប្រាក់​តាម​រយៈ​ឌីជីថល​ទៅ​ក្រុមគ្រួសារ និង​មិត្តភក្តិ (​មាន​អ្នក​ចំណាប់អារម្មណ៍​ប្រហែល ៦៣%) ឬ​ការគាំទ្រ លើ​ប្រាក់​បញ្ញើ និង​ការដក​ប្រាក់ (​មាន​អ្នក​ចំណាប់អារម្មណ៍ ៦០%) ។ ស្របពេល​ជាមួយគ្នានេះដែរ​ ការអប់រំ​ផលិតផល​មូលដ្ឋាន រួមជាមួយ​ការលើកទឹកចិត្ត​ដែល​មិនមាន​ភាពស្មុគស្មាញ​ដូចជា ថ្លៃដើម​ទាប និង​ការផ្តល់​រង្វាន់​លើកទឹកចិត្ត អាច​នឹង​ទាក់ទាញ​អ្នកប្រើប្រាស់​កាន់តែ​ច្រើនឡើង ដោយ​ក្នុងនោះ ៤៥ ភាគរយ នៃ​អ្នកប្រើប្រាស់​បាន​និយាយថា ពួកគេ​នឹង​ប្តូរ​មក​ប្រើ​សេវាកម្ម​ធនាគារ​ឌីជីថល​ ដែលមាន​តម្លៃ​ទាប ហើយ ៤៥ ភាគរយ ទៀត គឺ​ដើម្បី​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​បន្ថែម​។​

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​ គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​ និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង​បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរស័ព្ទ ៖ (84) 28 3520 7439

​អ៊ី​ម៉ែ​ល ៖ [email protected]​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ (855) 11 733 368

​អ៊ី​ម៉ែ​ល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២១ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម