បច្ចេកវិទ្យា
នៅសល់តែ 1 សប្តាហ៍ទៀតទេការកុម្ម៉ង់ទិញ កំពូលស្មាតហ្វូន និងការថែមជូនដ៏ពិសេសពី Galaxy S21Series 5G ផុតហើយ
ត្រឹមរយៈពេលទើបតែមួយសប្តាហ៍សោះ ចំនួននៃការ Pre-order របស់ស្តេចមហាកំពូលស្មាតហ្វូនល្អផ្តាច់គេក្នុងលោក Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G មានការគាំទ្រលើសពីការរំពឹងទុក ដោយសារតែសមត្ថភាពអស្ចារ្យគ្មានពីរ ដូច្នេះកុំនៅអល់អែកទៀតអី…! ថ្ងៃនៃការកុម្ម៉ង់ទិញទុកមុន (Pre-Order) និងកម្មវិធីប្រូម៉ូសិនថែមជូន ដ៏រំភើបអស្ចារ្យជិតផុតកំណត់ហើយ!



ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្តេចមហាកំពូលស្មាតហ្វូន Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G បានអង្រួនដួងចិត្ត…ឆក់យកបេះដូង និងធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ស្តូកជាមួយនឹងលក្ខណៈពិសេសអស្ចារ្យដែលមានតែ 1 គ្មានពីរក្នុងលោកដូចជា៖ រូបរាងសិចស៊ីទាក់ទាញ ទាន់សម័យ ប្លែកម្យ៉ាង ពណ៌ស្រស់ស្អាត សមត្ថភាពដ៏មហិមារបស់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ប្រព័ន្ធ 5G ប្រើបានជាមួយនឹងប៊ិក S-pen (សម្រាប់តែ Galaxy S21 Ultra 5G ប៉ុណ្ណោះ) និងកម្លាំងថាមពលថ្មមហាធំ…!




សម្រាប់អតិថិជន ដែលពុំទាន់បានធ្វើការកុម្ម៉ង់ទិញទុកមុននៅឡើយ…សូមប្រញាប់រួសរាន់ឡើង…ព្រោះការថែមជូននេះជិតផុតកំណត់ហើយ!
* បញ្ជាក់៖ រាល់អតិថិជនទាំងអស់ដែលធ្វើការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១…នឹងទទួលបានជាមួយនឹងការថែមជូនដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
* កុម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G៖
– តម្លៃ៖ $1,429 (RAM:16GB / ROM: 512 GB) / $1,299 (RAM:12GB / ROM: 256 GB)
– ពណ៌៖ ខ្មៅ (Phantom Black) និង ប្រាក់ (Phantom Silver)
*ថែមជូន៖
– កាសឥតខ្សែ Galaxy Buds Pro
– Galaxy SmartTag
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេស ដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធើណេតចំនួន 52 សប្តាហ៍!
* កុម្ម៉ង់ទិញទុកមុន Galaxy S21+ 5G ៖
– តម្លៃ៖ $1,099 (RAM: 8GB / ROM: 256 GB)
– ពណ៌៖ ស្វាយ (Phantom Violet) និង ខ្មៅ (Phantom Black)
*ថែមជូន៖
– កាសឥតខ្សែ Galaxy Buds Live
– Galaxy SmartTag
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេស ដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធើណេតចំនួន 52 សប្តាហ៍!
* កុម្ម៉ង់ទិញទុកមុន Galaxy S21 5G៖
– តម្លៃ៖ $899 (RAM: 8GB / ROM: 256 GB)
– ពណ៌៖ ស្វាយ (Phantom Violet) និង ប្រាក់ (Phantom Silver)
*ថែមជូន៖
– កាសឥតខ្សែ Galaxy Buds Live
– Galaxy SmartTag
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេស ដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធើណេតចំនួន 52 សប្តាហ៍!
* សម្រាប់អតិថិជន ដែលបានធ្វើការកុម្ម៉ង់ទិញរួចហើយ អាចអញ្ជើញមកទទួលយកទូរសព្ទក្នុងក្តីស្រមៃរបស់ខ្លួនបានចាប់ពីថ្ងៃទី26 ដល់ 28 ខែមករា ឆ្នាំ 2021 ខាងមុខនេះបាននៅតាមហាង ឬដេប៉ូចែចាយផលិតផល សាមសុង ដែលខ្លួនបានធ្វើការការកុម្ម៉ង់!


តោះ…នៅចាំអីទៀតទៅ? ប្រញាប់អញ្ជើញទៅហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការ ដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…!!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អត្ថបទពាណិជ្ជកម្ម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


