បច្ចេកវិទ្យា
រយៈពេល២៩ឆ្នាំ កីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសជិត ១០០គ្រឿង មេដាយប្រាក់និងសំរឹទ្ធជាង ២០០គ្រឿងលើឆាក អន្តរជាតិ
ភ្នំពេញ ៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក តែម ម៉ឺន អគ្គ លេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្តនិងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេ ទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បី ល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោកនៅពហុកីឡដ្ឋានជាតិ។
លោក ស សុខា បានមានប្រសាសន៍ថា ជាក់ ស្តែងនាពេលកន្លងទៅ យើងបានរៀបចំពាន រង្វាន់ សម្តេចវិបុលបញ្ញា សុខ អាន បានចំនួន ៧ដង និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បានចំនួន ១៩ដង រួចមកហើយ។ ប៉ុន្តែឆ្នាំនេះ យើងមើលឃើញថា ស្ថានភាពរបស់យើងមិន សូវល្អដោយសារជំងឺកូវីដ-១៩ យាយី ក៏អាក់ខានទៅវិញ។
លោកបានបន្តថា ដ្បិតយើងបានបាត់បង់ស្ថាបនិកសម្តេចវិបុលបញ្ញា សុខ អាន ដែលជាបុគ្គលដ៏ឆ្នើមអស់ រយៈពេល ៣ឆ្នាំមកហើយក្តី ប៉ុន្តែក្នុងនាមអ្នកបន្តវេន និងក្រោមការចង្អុល បង្ហាញពីសម្តេចប្រធានកិត្តិយស គឺ សម្តេចក្រឡាហោម ស ខេង ខ្ញុំនិងថ្នាក់ដឹកនាំសហព័ន្ធ នឹងខិតខំប្រឹង ប្រែងរួមគ្នាមួយរយភាគរយឥត ងាករេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស មានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម អ្នកបច្ចេកទេស និងផលិតកីឡាករ-កីឡាការិនី ឲ្យមានគុណភាពបន្ថែមទៀត ដើម្បីចូលរួមប្រកួតដណ្តើមយកមេដាយ ជូនជាតិមាតុភូមិ។
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានលេចចេញជារូបរាងនៅឆ្នាំ១៩៩១។ បន្ទាប់ពីដំណើរ២៩ឆ្នាំមក នេះ កីឡាប៉េតង់កម្ពុជាបានសាងស្នាដៃជាច្រើនលើឆាក អន្តរជាតិតាមរយៈការឈ្នះមេដាយមាសរហូតជិត១០០ មេដាយប្រាក់ និងសំរឹទ្ធជាង ២០០មេដាយ។
ពានរង្វាន់ «គរុគុណ» លើកទី១ នេះ មានក្លិប -សមាគម ចំនួន ៥៨ មកពីរាជ ធានី-ខេត្តមួយ ចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវចែកមេដាយអស់ ៧២ មេដាយ។ សរុបអ្នកចូលរួម មានចំនួន ៤៩៥ នាក់ ក្នុងនោះគ្រូបង្វឹក -ថ្នាក់ ដឹកនាំ ៩៧នាក់ និងអត្តពលិក ៣៩៨នាក់ ដែលត្រូវប្រកួតលើវិញ្ញាសាសរុប ចំនួន ១៣៨ វិញ្ញា សា។ អ្វីដែលខ្ញុំកាន់តែសប្បាយចិត្តនៅថ្ងៃនេះ ពេលខ្ញុំបានឃើញ ក្លិប-សមា គម ចំនួន ៣៤ ឯណោះមកពីបណ្តាខេត្តនានា ក្នុងចំណោមក្លិប-សមាគម សរុបទាំង ៥៨ ដែលមានវត្តមាននាឱកាស នេះ។
លោករំពឹងថា ការរៀបចំពានរង្វាន់នេះ នឹងដំណើរការទៅរលូន ដោយសារយើងធ្លាប់មាន បទពិសោធន៍ក្នុងការរៀបចំការ ប្រកួតកីឡាប៉េតង់ពានរង្វាន់លំដាប់ពិភព លោកកាលពី ចុងឆ្នាំ២០១៩ កន្លងទៅ ដែលមានប្រទេសរហូតដល់ ៤៩ប្រទេស បានចូលរួម និងបានរៀបចំពានក្នុង ស្រុកជាច្រើនរួចមកហើយ។
លោក សូមៃ សុខគា អគ្គលេខាធិការរងសហ ព័ន្ធបានរាយការណ៍ថា ការប្រកួតខាងលើមាន ៨ វិញ្ញាសារួមមាន បុរស (ពាន់ធំ) ៣នាក់ ទល់៣ នាក់ (បម្រុង១ នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១ នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០ ២) យុវនា រី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២ នាក់ (ឆ្នាំកំណើតពី២០០២)។
ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១ នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០ ៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ ”នឹងប្រព្រឹត្តទៅរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
ដោយ ៖ វិសិទ្ធ







-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល