ចរាចរណ៍
រថយន្តឃ្លុបដឹកទំនិញ ១ គ្រឿង បែកកង់ ធ្លាយចេញឈើ នៅស្រុករវៀង
រថយន្តឃ្លុបដឹកទំនិញ ១ គ្រឿង បែកកង់ធ្លាយចេញសុទ្ធតែឈើ ត្រូវបានសមត្ថកិច្ចប្រមូលទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីរង់ចាំចាត់ការបន្ត រីឯម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទី ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនៅត្រង់ចំណុចគីឡូម៉ែត្រ ៧០-៧១ លើផ្លូវជាតិលេខ ៦២ ស្ថិតនៅទីតាំងខាងលើ រថយន្តម៉ាកគារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BF.៤៣៧១ អ្នកបើកបររថយន្តរត់គេចខ្លួនពុំស្គាល់អត្តសញ្ញាណ។ រថយន្តខាងលើ បានផ្ទុកឈើប្រភេទលេខ ១ សុក្រម ប្រមាណ ១៧ ដុំ ប្រវែង ២ ម៉ែត្រ។ ចំពោះឈើដែលនៅលើរថយន្ត រដ្ឋបាលព្រៃឈើ បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង។ ចំណែកសម្ភារៈវត្ថុតាងរថយន្តកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីស្រាវជ្រាវរកអ្នកបើកបរបន្ត។

ប្រភពដដែល បានបញ្ជាក់ថា មុនពេលក្រឡាប់រថយន្តឃ្លុបនោះធ្លាយឈើប្រមាណជាង ៥០ ដុំ តែត្រូវគេដឹកយកទៅខ្លះ ទើបនៅសល់តែ ១៧ ដុំ សម្រាប់ធ្វើជាវត្ថុតាង។

ប្រភពបន្តថា ក្រុមឈ្មួញបានកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ក្នុងខេត្តព្រះវិហារ រួចដឹកជញ្ជូនយកទៅចែកចាយនៅតាមខេត្តនានាយ៉ាងរលូន ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួនទទួលលាភសក្ការៈជាថ្នូរមិនបង្ក្រាប៕
អត្ថបទ ៖ ជុន កុសល


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


