ចរាចរណ៍
រថយន្តស៊េរីទំនើប បើកលឿនរេចង្កូតទៅ បុកដើមឈើនិងរបងដីឡូត៍បណ្ដាលឲ្យក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកដើមត្រខុបបាក់អស់ពីរដើមរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករបងថ្មដីឡូត៍មួយកន្លែងទៀតរងការខូចខាតចំណែក រថយន្តបង្កបានក្រឡាប់ផ្ងារជើងច្រងាំង។

ហេតុការណ៍ នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ នឹង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-3691បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេក ឬ ស្រវឹងទើបរេចង្កូតទៅបុកដើមត្រខុបបាក់អស់ពីរដើមហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុករបងថ្មដីឡូត៍ជាប់ផ្លូវបន្ថែមទៀតបណ្តាលរងការខូចខាត ចំណែកឯរថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងារជើងច្រងាំង សំណាងល្អអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ សុខា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


