ចរាចរណ៍
រថយន្ត Prius បុកម៉ូតូNex បណ្តាលឲ្យបុរស២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
បុរស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូស្រាប់តែមានរថយន្ត Toyota Prius មួយគ្រឿងបានបុកពេញទំហឹង កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ សពបុរសរងគ្រោះទាំង២នាក់ខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប គ្នាធ្វើដំណើរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-5612 ធ្វើដំណើរបញ្ច្រាស់គ្នា ហើយបុកម៉ូតូជនរងគ្រោះពេញទំហឹង អូសទៅចញ្ចើមផ្លូវ រងការខូចខាតទាំងស្រុង និងបណ្ដាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។ ដោយឡែករថយន្តបង្ក បានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ ចំងាយប្រហែល៥០ម៉ែត្រ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់យករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ចំណែកឯសពជនរងគ្រោះទាំង២ ត្រូវបានក្រុមគ្រូពេទ្យដឹក យកទៅតម្កល់ទុកនៅវត្តទឹកថ្លាបណ្ដោះអាសន្ន ដើម្បីទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ)៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


