ចរាចរណ៍
ទំនងស្រវឹង បើករថយន្តបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ
បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតជ្រុលបុលក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យខូចខាតចំនួនមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងសុវត្តិភាព សំណាងមិនរបួសដល់មនុស្ស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកHILUX REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH 7646 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ចំនួនមួយកង់ចេញពីគន្លងជួរ។ ភ្លាមនោះម្ចាស់រថយន្តបានថយរថយន្តមកក្រោយប្រមាណជាង៥០ម៉ែត្របម្រុងបើកគេចខ្លួនចេញពីកន្លែងកើតហេតុ តែដោយរថយន្តមានការខូចខាតផ្នែកទៅមុខ ទើបធ្វើឲ្យធ្វើដំណើរទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តបានបើកទ្វារចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក