ចរាចរណ៍
ឪពុកដឹកកូន មកពីលេងតា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យកូនស្រីម្នាក់ អាយុ២ខួបបានស្លាប់
បុរសម្នាក់ ជិះម៉ូតូដឹកកូនស្រី-ប្រុស ២នាក់ មកពីលេងផ្ទះតា ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកហ្សឺ ជាមួយរថយន្តកុងតឺន័រ ចាប់ហ្វ្រ័ងបង្ខំបណ្ដាលឲ្យដួល ខ្ទាតកូនស្រីអាយុ២ខួប ចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធម័ ហើយភ្លាមនោះរថយន្តកុងតឺន័រ បានបើកបន្តទៅមុខបាត់។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចស្តុបបឹងទំពុន ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពក្មេងស្រីមានឈ្មោះ សេរី មរកត អាយុ២ខួប និងអ្នករងរបួសស្រាល២នាក់ទៀត ទី១មានឈ្មោះ សេរី ចេស្ដា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ ជាកូនបង ចំណែកឪពុកមានឈ្មោះ ឆន សុភ័ក្ដ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅការដ្ឋានមួយកន្លែង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាកស្គុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR.7820.។
បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បានដឹកកូនពីរនាក់ ដោយកូនស្រីដាក់ពីមុខ កូនប្រុសឱបចង្កេះពីខាងក្រោយ ជិះតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែអកហ្សឺ ជាមួយនឹងរថយន្តកុងតឺន័រ ដែលបើកស្របទិសគ្នា ក៏ចាប់ហ្រ្វ័ង បណ្ដាលឲ្យដួលខ្ទាតកូនស្រី ដែលនៅខាងមុខអាយុ២ខួប ចូលទៅនឹងក្រោមកង់កណ្ដាល រថយន្តកិន បែកក្បាលចេញខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯកូនបង នឹងឪពុករងរបួសស្រាល ភ្លាមៗគេឃើញរថយន្តកុងតឺន័របើក ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
តាមសម្ដីរៀបរាប់របស់ឪពុក បានប្រាប់ឲ្យដឹងថា ដោយសារតែឪពុករបស់គាត់ នឹកចៅពេករូបគាត់ ក៏បានដឹកកូនទាំងពីរនាក់ទៅលេង ក្រោយពីរលេង ហើយគាត់ក៏ដឹកកូនទាំងពីរនាក់ ត្រឡប់ទៅផ្ទះវិញ តែកម្មអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ បែបនេះ។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកដល់កន្លែងកើតហេតុ ហើយក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅឪពុកម្តាយដឹក តាមម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់