Connect with us

ចរាចរណ៍

រថយន្តហាយឡែនឌ័រ ពន្លះរបាំងថ្មពុះចែកផ្លូវ ដាច់កាឡែទៅមុខលែងរួច

បានផុស

នៅ

បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ក្នុងល្បឿនលឿនជ្រុលទៅពន្លះរបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់ ១កង់។ រីឯរថយន្ត ដាច់កាឡែកង់មុខមួយចំហៀង ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តម៉ាក Toyota ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-2074 បើកបរដោយបុរសម្នាក់ទំនងស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូង មកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មរលំអស់ចំនួន ១កង់។ រីឯរថយន្ត បង្កបានដាច់កាឡែកង់មុខចំហៀងខាងឆ្វេង ទៅមុខលែងរួច។

ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ។ ដោយសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ 

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម