ចរាចរណ៍
រថយន្តពីរគ្រឿងបុកគ្នា បន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យម្តាយកូនពីរនាក់របួស
ភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុកជាមួយរថយន្តស៊េរីទំនេីបមួយគ្រឿងរងការខូចខាតហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបណ្តាលឱ្យរងការខូចខាតនិងធ្វេីឱ្យម្តាយកូន២នាក់រងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវ ៣០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា K.SARUN 6 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីផ្លូវ៣០ម៉ែត្រខណៈបេីកឡេីងក្បាលរថយន្តបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F 0566 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចហេីយបានជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបែននៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតធ្វេីឱ្យម្តាយកូន២នាក់ដែលកំពុងអង្គុយលក់ម្ហូបខ្ទៀតចូលក្រោមរថយន្តរងរបួសផងដែរ ដោយឡែករថយន្តគាបជាប់ទៅមុខលែងរួច។
ក្រោយកេីតហេតុជនរងគ្រោះម្តាយនិងកូនស្រីអាយុប្រហែល៩ទៅ១០ឆ្នាំត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


