Connect with us

ចរាចរណ៍

បើករថយន្តបំពានភ្លើងស្តុប បុករថយន្ដមួយគ្រឿងនិងបន្តបុកចូលផ្ទះពលរដ្ឋពីរល្វែង

បានផុស

នៅ

​​បុរស​ម្នាក់​បើ​ក​រថយន្ត​កូរ៉េ​ក្នុង​ល្បឿន​លឿន​ទាំង​មេឃ​កំពុង​ធ្លាក់ភ្លៀង ​និង​បំពាន​ភ្លើ​ង​ស្តុប​ក៏​ជ្រុល​បុក​រថយន្ត​ម៉ាក​TRITON​ដែល​បើក​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ពេញទំហឹង ​ហើយ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​២​ល្វែង​ និងម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​ និង​ធ្វើឱ្យ​បុរស​ម្នាក់​រងរបួស​​។

ហេតុការណ៍នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុប​ផ្សារ​ថ្នល់​បត់ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​TRITON របស់​មន្ត្រី​អគ្គិសនី ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ​13 2.1229 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​ឆ្លងផ្លូវ​លេខ​២១៧ ខណៈ​មកដល់​ចំណុច​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2H 0793 បើ​កបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង​ក្នុង​ល្បឿន​លឿន​ទាំង​ស្តុ​បលោត​ភ្លើង​ក្រហម ហើ​យ​ជ្រុល​បុក​រថយន្ត​TRITON ចំ​ពី​ចំហៀង​ផ្នែក​ខាងក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត ភ្លាមនោះ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ល្វែង​និង​ម៉ូតូ​មួយគ្រឿង​ថែមទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​ និង​ធ្វើឱ្យ​បុរស​ម្នាក់​រងរបួស​ស្រាល​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​ឃាត់​ម្ចាស់​រថយន្ត​បង្ក​និង​ធ្វើ​ការវាស់​វែង​យក​រថយន្ត​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម