សន្តិសុខសង្គម
បុរសម្នាក់ បើកម៉ូតូលឿនទៅបុក រថយន្តចតចោលចំពីក្រោយ បណ្តាលឲ្យស្លាប់ ក្នុងឃុំស្រែណូយ
មេឃកំពុងភ្លៀងខ្លាំង បុរសម្នាក់បានបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តយីឌុប ដែលចតចោលចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២០និង៣០នាទី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៧,៧៨ ស្ថិតក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1T.1782 បើកបរដោយឈ្មោះ ធា គង់គា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូងទៅជើងទៅបុករថយន្តម៉ាក ហ៊ីហាន់ដាយ ពណ៌សប្រភេទដឹកទំនិញធន់ធំ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0052 បើកបរដោយឈ្មោះ សឿន គឹមសាន ភេទប្រុស អាយុ៣៥ ឆ្នាំ នៅភូមិសាម៉ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម រថយន្តឈប់នៅលើទ្រូងផ្លូវបែរក្បាលទៅជើង។ សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ ម្នាក់ឈ្មោះ ធា គង់គា (មិនពាក់មួកសុវត្ថិភាព)ខូចម៉ូតូ(ធ្ងន់) និងរថយន្ត (ស្រាល)។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺដោយសារមេឃធ្លាក់ភ្លៀងខ្លាំង ហើយបើកម៉ូតូក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងទាំងសងខាង ត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន អូសយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រែណូយ ដើម្បីមានវិធានការបន្ត៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


