Connect with us

ចរាចរណ៍

រថយន្តបុកគោយន្តពីក្រោយស្លាប់៤នាក់ និងរបួសធ្ងន់ម្នាក់​

បានផុស

នៅ

យ៉ាងហោចណាស់​មនុស្ស៤នាក់​បាន​ស្លាប់​ភ្លាមៗ​ និង​ម្នាក់​របួសធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ៧៨ ស្ទឹងត្រែង-​រតនគិរី រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ពីក្រោយ​គោយន្ត​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧៨​ស្ទឹងត្រែង​-​រតនគីរី​ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ០៤៣ ០៤៤ ​ព្រំប្រទល់​ស្ទឹងត្រែង​-មណ្ឌលគិរី កាលពីវេលា​ម៉ោង​២១និង០០​នាទី ថ្ងៃទី​៣០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិសាស្ត្រ​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុកកោះ​ញែក ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ចរាចរណ៍​បាន​បញ្ជាក់ថា ​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៌ស ពាក់​ស្លាក​ភ្នំពេញ​​លេខ​២B N ៧២១៤ បាន​បើក​បុក​ពីក្រោយគោយន្ត​កន្ត្រៃ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​។​

លោក​បន្តថា ​គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ សាន វ៉ាន់ឌី រងរបួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង និងបណ្តាលអោយ​ស្លាប់​អ្នករួមដំណើរ​ចំនួន​០២​នាក់ទី១-​ឈ្មោះ ជឹម សុភា​រ៉េត ភេទ​ប្រុស​អាយុ១៥ឆ្នាំ មុខរបរ​សិស្ស។ ទី២-ឈ្មោះ ស៊ីម ស្រី​ឌឿ​ន ភេទស្រី អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បម្រើ​ការងារ​ក្រុមហ៊ុន​កា​ពី​តូ​ល។ ​អ្នក​ទាំងពីររស់នៅ​ភូមិ​ត្បូងឃ្មុំ ឃុំ​តាង​ក្រាង ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ចំណែកអ្នកបើក​គោយន្ត​កន្ត្រៃ​និង​អ្នករួមដំណើរ​បាន​ស្លាប់​ទាំងពីរ​នាក់​ផងដែរ ទី១-​ឈ្មោះ​ ឡាយ សុខ​វ៉ាត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឈូក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​អ្នកបើកបរ​គោយន្ត។ ទី២-​ឈ្មោះ​ ឡាយ លាភ ភេទ​ប្រុស អាយុ១៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​ប្អូនប្រុស​បង្កើត​និង​គ្នា​។​

អ្នកឃើញ​ហេតុ​ការ​ណ៍បាន​បញ្ជាក់ថា មូលហេតុ​មកពី​គោយន្ត​កន្ត្រៃ​មិនបាន​ដាក់​ចំណាំងផ្លាត​បំភ្លឺ​ខាង​ក្រោយ​ទើប​បង្ក​ឱ្យ​រថយន្ត​បើកបរ​មើលមិនឃើញ​ក៏បុក​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​កើតឡើង​។​

ក្រោយ​កើតហេតុ​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ចុះមក​ធ្វើការ​វាស់វែង​បញ្ជូន​រថយន្ត​និង​គោយន្ត​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តមណ្ឌលគិរី​ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​ ចំណែក​សព​ជនរង​គ្រោះបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

និន្នាការថ្មីកំពុងផ្ទុះនៅចិន យុវវ័យដើរយំនៅកន្លែងសាធារណៈ ដើម្បីឲ្យអារម្មណ៍ធូរស្បើយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថៃបើកម៉ោង៨ កម្ពុជាបើកម៉ោង៩ ក្រោយភាគីថៃបើកបិតជាឯកតោភាគី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តកោះកុង សម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត

នយោបាយ២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

Sokha Hotels

ព័ត៌មានពេញនិយម