ចរាចរណ៍
រថយន្តឡិចស៊ិស GS300 បើកបុករបាំងថ្មលើស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើង
រថយន្តឡិចស៊ិស GS300 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានជ្រុលរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវនៅចំណុចកណ្តាលស្ពានពេញទំហឹង បណ្តាលអោយរថយន្តត្រូវក្រឡាប់រងការខូចខាត នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ រថយន្តបង្កម៉ាក GS300 ពណ៌ស ពាក់ស្លាកលេខ គ្មានស្លាកលេខ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ពោលគឺបើកសំដៅឡើងស្ពានអាកាសស្ទឹងមានជ័យ ។ ខណៈបើកឡើងដល់ចំណុចកើតហេតុ រថយន្តបង្កក៏ជ្រុលរេចង្កូតទៅខាងឆ្វេងដៃ បុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវកណ្តាលស្ពាន បណ្តាលអោយរបាំងថ្មចំនួន០៣ផ្ទាំង ត្រូវរងការខូចខាត ហើយរថយន្តបង្កត្រូវក្រឡាប់ផ្ញារជើងច្រងាងនៅចំណុចកើតហេតុ បណ្តាលអោយបុរសជាអ្នកបើកបររថយន្តត្រូវកៀបជាប់ក្នុងរថយន្តរងរបួស ។

ភ្លាមៗ បន្ទាប់ពីកើតហេតុ ក្រុមរថយន្តសង្គ្រោះបានដល់ទីតាំងខាងលើ និងបានជួយសង្គ្រោះជនរងគ្រោះ ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ។ ដោយឡែក ចំណុចទីតាំងកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងនគរបាលជំនាញ បានចុះអន្តរាគមន៍វាស់វែង អូសយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
អត្ថបទ៖ លីហេង


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


