ចរាចរណ៍
រថយន្ដក្រុងដឹកអ្នកដំណើរបើកធ្លាក់ផ្លូវរបួសធ្ងន់ស្រាលចំនួន៦នាក់
រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់របស់ក្រុមហ៊ុន ដា សុវណ្ណ អ៊ិចស្ព្រេស បានបង្កគ្រោះថ្នាក់ចរាចរណ៍បើកធ្លាក់ផ្លូវ បណ្ដាលអោយអ្នកដំណើរនៅលើរថយន្ដប្រុសស្រីចំនួន៦នាក់ទទួលរងរបួសធ្ងន់ស្រាលនៅវេលាម៉ោង០៣និង៤០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ដ្រីមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា រថយន្ដគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយខ្លួនឯង បើកធ្លាក់ផ្លូវបុកដីខ្លួន ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យមនុស្សរងរបួស ០៦ នាក់ ( ស្រី ០៣ នាក់ ) ។
រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ដា សុវណ្ណ អ៊ិចស្ព្រេស ( ប្រភេទ ៣១ កៅអី ) ម៉ាក KIA GRANDBIRD ពណ៍ស សេរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 3C – 3264 បើកបរដោយឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ អ្នកបើកបររថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង ( បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្ត ) និងអ្នករួមដំណើរ១២នាក់ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ លឹម ពៅ ហៅ ពែង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កសិករ ( រងរបួស ) ។ ២- ឈ្មោះ ចេក ចន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ( រងរបួស ) ។ ៣- ឈ្មោះ ស៊ឹម សាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (រងរបួស ) ។ ៤- ឈ្មោះ សាន មុំ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួស ) ។ ៥- ឈ្មោះ ជ្រុន នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ( រងរបួស ) ។ ៦- ឈ្មោះ សេង ចិន្តា ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិ-ជាមួយគ្នា ( រងរបួស ) ។ ចំណែកអ្នករួមដំណើរក្នុងរថយន្តក្រុងខាងលើផ្សេងទៀត បន្ទាប់ពីកើតហេតុបានយកសម្ភារះ អីវ៉ាន់ ហើយទាក់ទងបងប្អូន សាច់ញាតិ មកយកពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ព្រោះពួកគាត់ពុំមានរងរបួសអ្វីឡើយ ( តាមការបញ្ជាក់របស់អ្នករងរបួសខាងលើ ) មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង បើកបរក្នុងស្ថានភាពងងុយដេក។ ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕
អត្ថបទ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


