ចរាចរណ៍
រថយន្ដព្រូសបុកម៉ូតូសិស្សសាលាស្លាប់ពីរនាក់នៅស្ពាននាគខេត្តសៀមរាប
សិស្សសាលានៃវិទ្យាល័យ ហ៊ុន សែន សៀមរាប ពីរនាក់ត្រូវបានរថយន្ដព្រូសបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកវរះសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៏ខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ នៅស្ពាននាគខេត្តសៀមរាប រវាងម៉ូតូ ស្គុបពី និងរថយន្តព្រូស ពណ័ខ្នៅ ដែលបើកបរបញ្រ្ជាស់ទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ ដែលជាសិស្សសាលាវិទ្យាល័យហ៊ុនសែនសៀមរាប ថ្នាក់ទី៧បានស្លាប់ទាំង២នាក់ រីឯម្តាយយំបោកខ្លួនសន្លប់គាំងបេះដូងជិតស្លាប់តាមកូនដែរ រីឯរថយន្តនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរបង្កឡេីងរវាងរថយន្តម៉ាក ព្រូសprius ពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-7208 បានបេីកទៅបុក និងម៉ូតូម៉ាកSCOPY ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប1AK-3416 បណ្តាលឲ្យស្លាប់អ្នកបេីកបរម៉ូតូចំនួន២នាក់ស្រី។ ជនរងគ្រោះ ទី១មានឈ្មោះ ឡេង ស៊ីវហង្ស ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ) និងទី២ ឈ្មោះ សុភ័ក្រ អម្រឹត អាយុ១៣ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តសៀមរាប)។ ចំណែកអ្នកបើកបររថយន្តឈ្មោះ សេង សុវុត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងឡាន បច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវមាត្រា ៨២ ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ ឬ/ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅ ប្រាំមួយលាន (៦.០០០.០០០)រៀល។ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាង ក្រោម :ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិន ត្រឹមត្រូវតាមការកំណត់។ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។គ – បណ្តាលឱ្យ មានស្លាប់មនុស្សច្រើននាក់។ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ មាត្រា ៨៣. ជនណាបើកបរបង្កឱ្យអ្នកដទៃមានរបួស ពិការ ឬស្លាប់ដោយចេត នា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តន៍តាមនីតិវិធី៕
អត្ថបទ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


