ចរាចរណ៍
បុករបាំងថ្មពុះចែកទ្រូងផ្លូវហើយព្យាយាមបើករត់ រហូតដាច់កង់ទៅមុខលែងរួច
បុរសជនជាតិបរទេសម្នាក់បើករថយន្តម៉ាកឡិចសុីស RX300 មួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីរពេទ្យ វិសា សុខ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយព្យាយាមបើករត់រហូតមកដល់ចំណុចក្បែរស្តុបសំណង់១២ តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អកទី២ ខណ្ឌ ទួលគោក ទើបរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តឡិចសុីស RX 300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-5315 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រង់ផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់អស់មួយកង់ ចំណែករថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ចំណុចក្បែរស្តុបសំណង់១២ ទើបរថយន្តដាច់កាឡេកង់ទៅមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់រថយន្តភ្លាមៗរួចទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាការផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


