ចរាចរណ៍
ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ
បុរសម្នាក់ ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តកូរ៉េបើកលឿនជ្រុលបុកអូសជាង ១០ ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នៅផ្លូវជាតិលេខ ៣ ភូមិព្រៃព្រីងត្បូង ១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កុង ស៊ុន ភេទប្រុស អាយុ ៣០ ឆ្នាំ ជាជាងជួសជុលទូរស័ព្ទនៅផ្សារចោមចៅ ស្នាក់នៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1 M 9818 ធ្វើដំណើរចេញពីផ្សារចោមចៅទីកន្លែងលក់ និងជួសជុលទូរស័ព្ទ តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូងបំណងទៅផ្ទះនៅសង្កាត់ពងទឹក ដោយបញ្ច្រាសទិសដៅចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុ ក៏ឆ្លងផ្លូវពីកើតទៅលិចចូលគន្លងខាងស្ដាំវិញ ភ្លាមៗនោះ ស្រាប់តែមានរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BJ 0248 ធ្វើដំណើរពីត្បូងទៅជើងជ្រុលបុកពេញទំហឹងអូសជាង ១០ ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះបាក់.ក ស្លាប់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


