Connect with us

ចរាចរណ៍

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ពី​ប្រទេស​ថៃ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​របួសធ្ងន់​ស្រាល​១០​នាក់​

បានផុស

នៅ

រថយន្តយោធា​ដឹក​កម្មករ​ត្រឡប់​មកពី​ប្រទេស​ថៃ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តតាកែវ​និង​កំពត​បាន​ក្រ​ឡាប់​ផ្ងារ​ជើ​ង​បង្ក​ឲ្យ​មាន​អ្នករបួសធ្ងន់​០២​និង​ស្រាល​០៨។

ហេតុការណ៍​នេះ​កើត​ឡើ​ង​នៅវេលា​ម៉ោង​៤​និង​៣០ទៀបភ្លឺ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ដោយ​រថយន្តយោធា​កង​ពល​លេខ​៩៩ ដឹក​កម្មករ​០៩​នាក់មកពី​ប្រទេស​ថៃ យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តតាកែវ និង​កំពត បាន​ក្រឡាប់​ផ្ងារជើង បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន១​នាក់​ស្រី រងរបួស​ត្រង់​ក្បាល​ធ្ងន់ និង​តៃកុង​ឡាន របួស​ធ្ងន់ធ្ងរ​បាក់ដង​កំបិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ឲ្យ​ដឹងថា រថយន្ត​ដឹក​កម្មករ​របស់​កងពល​លេខ​៩៩ ចេញពី​ព្រំដែន​ច្រក​អូ​ស្មាច់ ដើម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តតាកែវ បាន​ជួប​គ្រោះថ្នាក់ដោយ​ក្រឡាប់​ផ្ងារជើងនៅ​ចំណុច​ខាងជើង​ស្ពាន​ស្លារ​គូ ស្ថិតក្នុង​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ បណ្តាល​ឲ្យ​កម្មករ​០៩​នាក់​រងរបួស ក្នុងនោះ​ស្រាល​០៨​នាក់ ធ្ងន់​ម្នាក់ ដោយ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ និង​តៃកុង​ឡាន​រងរបួស​ធ្ងន់​បាក់ដង​កាំបិត។

លោក​បន្តថា ក្នុងនោះ​មានកម្ម​ករ​ជា​ស្ត្រី​ចំនួន​០៥ ប្រុស​០៤ ហើយ​ក្នុងចំណោម​ពលករ​ទាំង​០៩​នាក់​នោះ គឺ​០៥​នាក់​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តកំពត និង​០៤​នាក់​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តតាកែវ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម