ចរាចរណ៍
ប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងទំនងជួបគ្រោះថ្នាក់ចរាចរណ៍ហើយម្ចាស់ទុកចោល
រថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ត្រូវបានគេប្រទះឃើញក្បែររង្វង់មូលសួនច្បារ តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៍ស ពាក់ស្លាក់ ភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ក្បែររង្វង់មូលសួនច្បារ មហាវិថីឈ្នះឈ្នះ ដោយសភាពខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា រថយន្តសេរីទំនើប Mercedes GL320 មួយគ្រឿងនេះ សង្ស័យម្ចាស់បើកបរក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏បួងចង្កូតមិនទាន់ក៏បុករបាំងថ្មរង្វង់មូល ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើមួយដើមទៀតទៅមុខលែងរួច។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យនៅកន្លែងកើតហេតុ រួចធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


