Connect with us

ចរាចរណ៍

ស្លាប់​០៤​នាក់ និង​របួសធ្ងន់​០៤​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៦​លើក​ នៅ​ថ្ងៃ​អង្គារ​នេះ

បានផុស

នៅ

​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៦​លើក ក្នុងនោះ​ស្លាប់​ចំនួន​០៤ នាក់ របួស​ចំនួន​០៥ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៤​នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៥​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​រយៈពេល​៧៥ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៦៥២ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៦១ នាក់ របួស​ចំនួន​១០០៦ នាក់ របួសធ្ងន់​ចំនួន​៥៨១ នាក់ ហើយ​រយៈពេល​៧៥ ថ្ងៃ​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​៦១០៩៧ គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​៤៤៨០៦ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៦២៩១ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៣១៤៥ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៣១៤៦ គ្រឿង​។​

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃទី​១៦ ខែមីនា នេះដែរ នគរបាល​ចរាចរ​ណ៏​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៥៩០ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៤០១ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៨៩ គ្រឿង​។ ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៤០១ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៣៤១ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៤៤ គ្រឿង​, ស្រវឹង​ចំនួន​០១ នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​១៣ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​០២ នាក់​។​

​ចំណែក​រថយន្ត​ទាំង​១៨៩ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​១៣៨ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៥១ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​៣៥ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៦ នាក់​, ល្មើ​សញ្ញា​ចំនួន​១៧ គ្រឿង​, បត់​ជែង​០២ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​៩៥​នាក់​, លើស​ចំណុះ​ចំនួន​០៤ គ្រឿង​, អត់​ស្លាក​លេខ​ចំនួន​០៥ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​២៥ នាក់​៕

កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥២ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥២ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម