ចរាចរណ៍
ជិះម៉ូតូលឿនប៉ះខឿនចែកទ្រូងផ្លូវ បោកផ្ទប់នឹងផ្លាកប៉ាណូ បាត់បង់ជីវិត
បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅប៉ះខឿនចែកទ្រូងផ្លូវដួលបោកផ្ទប់ខ្ទាតម៉ូតូជាច្រើនម៉ែត្រ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-5788 ជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានរ៉េទៅចែកទ្រូងផ្លូវដួលបោកទៅនឹងបង្គោលប៉ាន់ណូ បណ្តាលឲ្យជនរងគ្រោះ ដេកស្ដូកស្ដឹងនៅនឹងកន្លែង។

ប្រភពបានបន្តទៀតថា ខណៈគ្រោះថ្នាក់ប្រហែលមួយសន្ទុះ ក៏មានប្រជាពលរដ្ឋនាំគ្នាទៅមើល និងមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗ ផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះមកធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះ និងម៉ូតូ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


