Connect with us

ចរាចរណ៍

បើករថយន្តដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីប៉ើងជិត ១០ ម៉ែត្រ របួសមនុស្ស ០២ នាក់

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត​មិន​បន្ថយ​ល្បឿន ស្រប​ពេល​ផ្លូវបំបែក ជ្រុល​បុក​មួយ​ទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី និង​ភ្ញៀវ​កំពុង​ជិះ រង​របួស​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០២ និង ១០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២១៤ កែង​ផ្លូវ ៥១ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​រថយន្ត LEXUS LM350 ០១ គ្រឿង ពណ៌​ខ្មៅ បំពាក់​ផ្លាក​លេខ​របស់​រថយន្ត ALPHARD (កម្ពុជា HM.7828F) បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ ២១៤ ខណៈ​មក​ដល់​ចំណុច​បំបែក​ជា​បួន រថយន្ត​បន្ថែម​ល្បឿន ជ្រុល​ទៅ​បុក​កង់​បី​ឥណ្ឌា ០១ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB-2584 បណ្ដាល​ឲ្យ​ប៉ើង​ជិត ១០ ម៉ែត្រ ទៅ​ផ្ទប់​ជាមួយ​របង​ការដ្ឋាន​កំពុង​សាងសង់​ខូចខាត ចំណែក​ឯ​ម្ចាស់​កង់​បី​ឥណ្ឌា រួម​ទាំង ភ្ញៀវ​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម