Connect with us

ចរាចរណ៍

លោកតាអាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ជួបគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាពីសម្តេចធិបតី

បានផុស

នៅ

ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា(មូលនិធិ សុីក្លូ) កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិបាននាំយកថវិការបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកស្រី ដោ សម្ផស្ស នាថ្ងៃអាទិត្យទី១៩មករា នេះ។

លោកស្រីសរសេរលើកឡើងថា ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញ ជួយពិនិត្យព្យាបាលជូន លោកតាដោយយកចិត្តទុកដាក់ និងជូនពរលោកតាឆាប់បានជាសះស្បើយ។ ដោយសារលោកតាជាសមាជិករបស់មូលនិធិ លោកតាមានបណ្ណសមធម៌សុខភាព ដូចនេះ គាត់ទទួលបានការមេីលថែដោយមិនបាច់បង់ថ្លៃ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម