ព័ត៌មានជាតិ
ពលរដ្ឋអ្នកធ្លាប់រស់នៅខេត្តព្រំដែនកម្ពុជា ថៃ គាំទ្រ និងប្តេជ្ញាឈប់ប្រើលុយបាតថៃ
លោក កែ សុផា ជាប្រជាពលរដ្ឋម្នាក់ដែលធ្លាប់រស់នៅ និងប្រកបអាជីវកម្មក្បែរព្រំដែនកម្ពុជា ថៃ និងធ្លាប់ប្រើប្រាស់លុយបាត របស់ប្រទេសថៃ បានប្តេជ្ញាឈប់ប្រើលុយបាតរបស់ថៃ ដោយជួសមកប្រើលុយរៀលរបស់ខ្មែរទាំងស្រុង ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ និងឯករាជ្យភាពរូបិយវត្ថុកម្ពុជា។

ការប្ដេជ្ញាចិត្តឈប់ប្រើលុយបាតរបស់ថៃ ដោយសារតែការទទួលបានអារម្មណ៍ឈឺចាប់ខ្លាំង តាមរយៈទង្វើ និងសកម្មភាពនានារបស់ថៃ ដែលបានបំពានមកលើប្រទេសកម្ពុជា មកលើប្រជាជន និងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ទើបពលរដ្ឋសម្រេចឈប់ប្រើប្រាស់ទាំងទំនិញ និងរូបិយវត្ថុរបស់សៀមបន្តទៀត ដោយងាកមកប្រើរាល់អ្វីៗដែលជាអត្តសញ្ញាណរបស់ប្រទេសខ្មែរទាំងស្រុង។ លោក កែ សុផា បន្ថែម។

កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

សម្ដេចតេជោ ក៏បានណែនាំឲ្យពលរដ្ឋខ្មែរដែលនៅជិតព្រំដែនថៃ ត្រូវប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង៕
អត្ថបទ៖ សុភា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


