Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ ​៖ ​ទារក អាយុ៣​ខែ ៨​ខែ លោកយាយ អាយុ៨៨​ឆ្នាំ​និង​៨០​ឆ្នាំ ឆ្លង​កូ​វីដ​១៩

បានផុស

នៅ

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ទារក អាយុ ៣​ខែ ៨​ខែ លោកយាយ អាយុ ៨៨​ឆ្នាំ និង ៨០​ឆ្នាំ នៅ​ទំនប់រលក មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវ​ការដែល​បង្ហោះ​នៅ​មុន​នេះ​បន្តិច លោក​អភិបាលខេត្ត​បាន​បន្តថា​ “​កូ​វីដ ពិតជា​គ្មាន​មេត្តា គ្មាន​រើស​អាយុ​ឡើយ សូម្បី​ទារក អាយុ​៣​ខែ ៨​ខែ លោកយាយ អាយុ ៨៨​ឆ្នាំ ៨០​ឆ្នាំ នៅ​ទំនប់រលក ក៍​មិន​លើ​កលែង ដែរ​”​។

លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា ​ពួកគាត់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត សូម​ជូនពរ​ឲ្យ​ពួកគាត់​ឆាប់​ជា​សះ​ស្បើយ​។

លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា ជ​ម្រើ​ស​ល្អ​បំផុត គឺ​អនុវត្តន៍​តាម​វិធានការណ៍ ដែល​បាន​ណែនាំ ដែល​បាន​កំណត់ ពិសេស ៣​កុំ ៣​ការពារ ហើយ​ត្រូវតែ​ជឿថា កូ​វីដ នៅ​ជុំវិញ​យើង​គ្រប់ពេល គ្រប់​ទីកន្លែង​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម