Connect with us

ព័ត៌មានជាតិ

គិតត្រឹម​ព្រឹក​ម៉ោង ១០ ម្សិលមិញ​​នេះ អាជីវករ​ផ្សារ​អូរឫស្សី​ឆ្លងកូវីដ​កើន​ដល់ ៣៤៥ នាក់

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ បាន​បង្ហាញទិន្នន័យ​ចំនួន​អ្នក​ឆ្លង​កូវីដ​ពាក់ព័ន្ធ​អាជីករ​ផ្សារ​អូរឫស្សី​គិត​ត្រឹម​ព្រឹក​ម៉ោង ១០ ម្សិលមិញនេះ អ្នក​ឆ្លង​សរុប​កើនឡើង​ដល់ ៣៤៥ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាព​ការ​រាលដាលកូវីដ ១៩ នៅរាជធានីកាន់តែ​​ធ្ងន់ធ្ងរ ក្រោយ​ផ្ទុះឆ្លង​តគ្នា​នៅរោងចក្រឌីនហាន់ និង​នៅលើ​អាជីករ​ផ្សារ​អូរឫស្សី ​មានអ្នក​ឆ្លង​ជិត ១ ពាន់​នាក់។

រដ្ឋបាល​ក្រុង​ភ្នំពេញបានប្រកាសបិទ​ខ្ទប់ (Lockdown) ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន ៣ គឺ​ខណ្ឌមានជ័យ សែនសុខ និង​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​ការរាលដាលកាន់តែអាក្រក់។

តំណាង​អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានព្រមានពីគ្រោះមហន្តរាយ ដែលនឹងកើតឡើង ប្រសិនបើពលរដ្ឋទាំងអស់ មិនរួមគ្នាចូលរួមសកម្មភាពដោយ​ការទទួលខុសត្រូវ។

លោក ស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំ​ប្រទេស​កម្ពុជាមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុង​ឈរនៅមាត់ជ្រោះនៃសោកនាដកម្ម បើសិនប្រជាពលរដ្ឋមិន​អនុវត្ត​ទង្វើដោយទទួលខុសត្រូវ។ បើ​សិន​មិន​អាចបញ្ឈប់ការ​ឆ្លង​រាលដាល​យ៉ាងអាក្រក់បំផុតនោះទេ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ។

លោកស្រីថ្លែង​ក្រើន​រំលឹក​ថា ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក គ្រប់គ្នា​ត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ ​បើសិនជាមិនអាចគ្រប់គ្រងបានទេ ផលវិបាកទាំងនេះនឹងក្លាយជាមហន្តរាយ។

លោក​ស្រី​បានណែនាំ​ថា ​ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលនៃវិរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម