Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញក្រសួងការងារ កំពុងស្តាប់សំណូមពរកម្មករ-និយោជិត ក្រុមហ៊ុនភីវី ដើម្បីរកដំណោះស្រាយសមស្របបញ្ចប់ករណីតវ៉ា

បានផុស

នៅ

នៅ​ពេលនេះ មន្ត្រី​ជំនាញ​ពី​ក្រសួង និង​មន្ត្រី នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​តាកែវ ដឹកនាំ​ដោយ​លោក ទុយ ស៊ី​ផាន់ រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​ស្តាប់​សំណូមពរ​របស់​កម្មករ-និយោជិត នៃ​ក្រុមហ៊ុន​ភី​វី អ៊ិន​ដាស​ស្ទ្រី​ (PEEVI INDUSTRY) ដែល​មាន​ទីតាំង​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​សមស្រប​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដោយ​ផ្អែក​លើ​ច្បាប់។ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៧ តុលា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា សំណូមពរ​របស់​កម្មករ-និយោជិត និង​កង្វល់​របស់​និយោជក គឺជា​ការ​គិតគូរ​ជា​អាទិភាព​របស់​ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ក្នុង​ការធានា និង​រក្សា​បាន​នូវ​សុខដុម​នីយកម្ម​ក្នុង​សហគ្រាស​រវាង​និយោជិត និង​និយោជក ដែល​ជា​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ដដែល រូប​នេះ ក៏បាន​អំពាវនាវ​ឱ្យ​កម្មករ-និយោជិត និង​និយោជក បន្ត​ជឿជាក់​លើ​ការ​ដោះស្រាយ និង​សម្របសម្រួល​របស់​ក្រសួង​ការងារ​ក្នុងនាម​ជា​អាណាព្យាបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម