ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់
អស់ពីចាក់សំឡេងខ្មោចបន្លាចអ្នកភូមិក្នុងទឹកដីកម្ពុជា ឥឡូវថៃ បន្តធ្វើរឿងគ្មានកេរ្តិ៍ខ្មាសទៀតហើយ ដោយបញ្ជូនរថយន្តផ្ទុកមេក្រូពេញ មកកាន់ភូមិព្រៃចាន់ ដើម្បីចាក់តម្លង់ពលរដ្ឋខ្មែរ ចាប់ពីថ្ងៃទី១៧ដល់១៩ខែតុលាឆ្នាំ២០២៥។

តាមការផ្សាយរបស់ Khaosod, មេក្រូទាំងនេះនឹងចាក់សំឡេងឯកសារនិងព្រឹត្តិការណ៍ផ្សេងៗទៀតយ៉ាងឮៗ ពីព្រឹកដល់យប់ ដោយសំឡេងដ៏ខ្លាំងរបស់វា អាចបណ្តាលឲ្យបែលក្រដាសត្រចៀកបាន។
នេះគឺជាវិធីសាស្រ្តដ៏ថោកទាបមួយទៀត ដែលមានតែប្រទេសថៃប៉ុណ្ណោះ ទើបរកនឹកឃើញ ហើយវាក៏នឹងត្រូវអន្តរជាតិមើលឃើញដែរថា ជាតិសាសន៍មួយនេះ ពោរពេញដោយគំនិតស្មោកគ្រោក។

មុននេះប្រទេសថៃត្រូវអាម៉ាស់មុខលើឆាកអន្តរជាតិរួចទៅហើយ តាមរយៈការចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ ដែលសូម្បីតែថៃគ្នាឯងនោះ ក៏រិះគន់ផងដែរ។
ទង្វើឥតកេរ្តិ៍ខ្មាសនោះ គឺកើតចេញពីខួរក្បាលរបស់សកម្មជនឈ្មោះ Kan Jom Phalang ដែលជាបុគ្គលម្នាក់កំពុងជោរនឹងពាក្យសរសើរពីសំណាក់ក្រុមជ្រុលនិយមវង្វេងប្រវត្តិសាស្រ្ត ទាំងមិនដឹងថា ខ្លួនឯងនោះកំពុងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសថៃស្អុយរលួយនិងត្រូវគេសើចចំអក លើពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទេសចរឥណ្ឌារងការវាយដំ និងប្លន់ដោយក្រុមស្រ្តីកែភេទនៅប៉ាតាយ៉ា ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


