Connect with us

ព័ត៌មានអន្ដរជាតិ

EU ព្រមគ្នាឈប់នាំចូលឧស្ម័នពីរុស្ស៊ីទាំងស្រុងពីដើមឆ្នាំ ២០២៨ តទៅ

បានផុស

នៅ

ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បាន​ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងថាមពល​ EU​ បាន​គាំទ្រលើសំណើបញ្ឈប់ការ​នាំចូលប្រេង និងឧស្ម័នធម្មជាតិ​ពីរុស្ស៊ីចាប់ពីខែមករា ឆ្នាំ ២០២៨ តទៅ ដែលជាផ្នែកមួយ​នៃ​កិច្ចប្រឹងប្រែងងាកចេញពីការពឹងផ្អែកថាមពលរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ ដែលធ្វើឡើងនៅលុចសំបួ ក្រុម​រដ្ឋមន្ត្រីបានអនុម័តលើ​សំណើ​​ ដែលនឹងបញ្ចប់កិច្ចសន្យានាំចូលឧស្ម័នធម្មជាតិ​ថ្មីរបស់រុស្ស៊ីចាប់ពីខែមករាឆ្នាំ ២០២៦ កិច្ចសន្យារយៈពេលខ្លីដែលមានស្រាប់ចាប់ពីខែមិថុនាឆ្នាំ ២០២៦ និងកិច្ចសន្យារយៈពេលវែងនៅខែមករាឆ្នាំ ២០២៨។ នៅឯកិច្ចប្រជុំនៅប្រទេសលុចសំបួ។

​យ៉ាងណាមិញ សំណើថ្មី ត្រូវការការអនុម័តពីសភាអឺរ៉ុបមួយសារ​ទៀត ខណៈសមាជិក EU ត្រូវចរចាបន្ថែមលើលក្ខខណ្ឌផ្សេងៗ ដែល​មាន​ទាន់បានព្រមព្រៀងគ្នា​។

ប្រព័ន្ធបង្ហូរឧស្ម័នដើម្បីផ្គត់ផ្គង់សហភាពអឺរ៉ុបរបស់រុស្ស៊ី

​គួរគូសបញ្ជាក់ថា EU ចង់បញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី ដើម្បីទប់ស្កាត់ប្រភពចំណូលសម្រាប់រុស្ស៊ី ដែលយកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។​ បច្ចុប្បន្ន រុស្ស៊ីរួមចំណែក ១២ ភាគរយ នៃការនាំចូលឧស្ម័នរបស់ EU ដោយ​ធ្លាក់ចុះពី ៤៥ ភាគរយ មុនរុស្ស៊ីចាប់ផ្ដើមការឈ្លានពាន​អ៊ុយក្រែននៅឆ្នាំ ២០២២។ ​ហុងគ្រី បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលនៅតែទទួល​នាំចូលឧស្ម័នពីរុស្ស៊ី។

គណៈកម្មាធិការអឺរ៉ុប បានធ្វើសំណើពាក់ព័ន្ធនឹង​ការបញ្ឈប់ការនាំចូល ដូច្នេះពួកគេអាចអនុម័តវាបាន បើទោះបីជាប្រទេសហុងគ្រី និងស្លូវ៉ាគី ប្រឆាំង​វាក៏ដោយ​។ សំណើនេះត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ ៥៥ ភាគរយ ពីបណ្ដាប្រទេសសមាជិក EU ដែល​មាន​ន័យថា ការប្រឆាំងរបស់ប្រទេស ១ ឬ២ មិនអាច​បង្អាក់វាបានទេ។​ ទោះបីជាយ៉ាងណាក៏ដោយ សំណើនៅថ្ងៃចន្ទដដែល មាន​ចែកខ្លះៗអំពីករណីដែលអាច​បត់បែនបានសម្រាប់ប្រទេសគ្មានដែនសមុទ្រដូចជាហុងគ្រី និងស្លូវ៉ាគី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម