Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យកាយស្ដារប្រព័ន្ធលូបង្ហូរទឹកកកស្ទះ ត្រង់ចំណុចជិត វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ត្រង់​ចំណុច​ជិត វិទ្យាល័យ ជាស៊ីម ចំរើន​រដ្ឋ ស្ថិត​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា ទឹក​ហូរ​យឺត ស្ទះ​ដោយសារ​ភក់ជ្រាំ និង​សំរាម​កាក​សំណល់ កាលពី​រសៀល​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២៥ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ លោក ជិន ប៊ុនធឿន បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ខណ្ឌ និង​សង្កាត់ ដាក់​គ្រឿងចក្រ​កាយ​ស្តារ ដើម្បី​បំបាត់​ការ​កកស្ទះ និង​ធានា​ទឹក​អាច​ហូរ​បាន​លឿន​តាម​ធម្មតា​វិញ។

លោក ជិន ប៊ុនធឿន បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់ រាល់​ប្រព័ន្ធ​បង្ហូរ​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ដែល​មាន​ការ​ហូរ​ទឹក​យឺត​ជារឿយៗ។

លោក យិន សុផល ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ បាន​លើក​ឡើង​ថា លោក​រីករាយ​ណាស់​ដែល​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ មក​ពិនិត្យ​ផ្ទាល់ និង​បញ្ជា​ឲ្យ​ជួសជុល​ភ្លាមៗ ព្រោះ​កន្លែង​នេះ មុនៗ ទឹក​ហូរ​យឺត​ណាស់ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់។ ការ​យកចិត្តទុកដាក់​របស់​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ គឺ ជួយ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ណាស់។

លោក​បាន​បន្ត​ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ​ចំពោះ​បញ្ហា​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ និង​ជា​ការងារ​ជាក់ស្ដែង​របស់​អាជ្ញាធរ ក្នុង​ការ​បំពេញ​ភារកិច្ច​សេវា​សាធារណៈ​ដើម្បី​ពលរដ្ឋ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម