ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចោទអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបៀតបៀនផ្លូវភេទលើមន្ត្រីរបស់ខ្លួន
ប្រទេសកូរ៉េខាងត្បូងបានកោះហៅអ្នកការទូតវៀតណាមម្នាក់ បន្ទាប់ពីមានការចោទប្រកាន់ថាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Hoang Xuan Chien បានបៀតបៀនផ្លូវភេទលើមន្ត្រីរាជការកូរ៉េខាងត្បូងក្នុងវេទិកាសន្តិសុខមួយរបស់ប្រទេសទាំងពីរកាលពីខែកញ្ញា។

ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងក្នុងអំឡុងព្រឹត្តិការណ៍ផ្លូវការមួយដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់យោធានិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រោយហេតុការណ៍បុគ្គលិកកូរ៉េខាងត្បូងដែលធ្វើការនៅក្រសួងការពារជាតិនិងរងការបៀតបៀនបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់ថ្នាក់លើ។ បន្ទាប់មកបញ្ហាត្រូវបានលើកឡើងដោយស្ងាត់ៗតាមរយៈបណ្តាញការទូត។
មន្ត្រីវៀតណាមរូបនោះក៏បានចាកចេញពីកូរ៉េខាងត្បូងនៅថ្ងៃបន្ទាប់ មុនពេលការស៊ើបអង្កេត ឬការសាកសួរផ្លូវការណាមួយអាចកើតឡើង។ ប្រហែលមួយសប្តាហ៍ក្រោយមក ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកោះហៅអនុព័ន្ធយោធាវៀតណាម (តំណាងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងសេអ៊ូល) ដើម្បីសម្តែងការតវ៉ា និងថ្កោលទោសជាផ្លូវការចំពោះការបៀតបៀននេះនិងបានស្នើសុំវិធានការដើម្បីការពារការកើតឡើងម្តងទៀតនៃឧប្បត្តិហេតុបែបនេះ។
យោងតាមរបាយការណ៍ អនុព័ន្ធវៀតណាមបានសម្តែងការសោកស្ដាយចំពោះឧប្បត្តិហេតុនេះ ហើយបានធានាដល់មន្ត្រីកូរ៉េខាងត្បូងថានឹងចាត់វិធានការដើម្បីធានាថាវានឹងមិនកើតឡើងម្តងទៀតទេ។ ទោះយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការការទូតសមស្រប ប៉ុន្តែព័ត៌មានលម្អិតពិតប្រាកដនៅតែរក្សាការសម្ងាត់ដោយការគោរពចំពោះជនរងគ្រោះ
មកទល់ពេលនេះ រដ្ឋាភិបាល និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងសេអ៊ូល មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈទេ ហើយគ្មានការចោទប្រកាន់ផ្លូវច្បាប់ណាមួយត្រូវបានប្រកាសនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


